អគ្គីភ័យបានសម្លាប់សិស្សស្រី១៧នាក់ក្នុងអន្តេវាសិកដ្ឋានមួយកន្លែងនៅប្រទេសថៃកាលពីយប់ម៉ិញ

ប្រទេស​ថៃ​៖ ​បើយោង​ទៅលើកា​រចុះផ្សាយ​ពីគេហទំព័រ​Sky News ​យ៉ាងហោចណាស់ ​សិស្សស្រីចំនួន​ ១៧នាក់​ បានត្រូវបានស្លាប់​បាត់បង់​អាយុជីវិត​ បន្ទាប់ពីហេតុការណ៍​អគ្គីភ័យមួយ​ កើតឡើង​ នៅ សាលាឯកជនមួយកន្លែង​ នៅភាគខាងជើង​ប្រទេសថៃ ​នេះបើផ្អែកទៅលើ ​មន្ត្រីប៉ូលីស​បានរាយ​ការណ៍​។​អគ្គីភ័យ​ដែលបាន​សម្លាប់សិស្សស្រី ​នោះបានកើតឡើង​កាលពីម៉ោង​ ១១យប់កាល​ពីថ្ងៃអាទិត្យ​ម្សិលម៉ិញ​​​។ហើយស្រ្តី​​ជាច្រើន​​ដែលបានស្លាប់នោះ​ ​ពួកគេបាន​សម្រាកក្នុងសាលា ​​ឯកជនមួយ​កន្លែងឈ្មោះថា ​Pitakiatwittaya​ ជាសាលាឯកជន​គ្រិសបរិស័ទ​មួយកន្លែង ​ស្ថិតនៅក្នុងខេត្ត​ Chiang ​Rai ​ប្រទេសថៃ​។​ ប្រាំនាក់​ក្នុងចំណោម​ មិត្តរួមថ្នាក់​ដទៃ​ទៀត​ បានត្រូវបាន​រងរបួស​ ហើយពីរនាក់​ផ្សេង ទៀត​រងរបួសធ្ងន់ធ្ងរ ​និង​ក៏មាន​សិស្សចំនួនពីរនាក់​នៅបន្តបាត់ខ្លួន​ នេះ​បើយោងទៅ​លើមន្ត្រីមូលដ្ឋានស្រុក​ Chiang Rai ​សិស្ស​ស្រីដែលស្នាក់នៅ​ភាគច្រើនចន្លោះ​អាយុ ១៣​ឆ្នាំ ​ចុះក្រោម​។​អាជ្ញាធរ​ក្នុងតំបន់ ​បានប្រាប់ទៅ ​AFP ​ថា​ មនុស្សសរុប​ដែលបានស្នាក់នៅ​ អន្តេវាសិកដ្ឋាន ​សរុបទាំង អស់ ​៣៨នាក់​ នៅពេលដែលភ្លើងបានឆាបឆេះ​។ មួយចំនួនទៀតពួកគេបាន ​គេចខ្លួន​រក​ទីដែលមានសុវត្ថិ ភាព​ ហើយមួយចំនួនទៀត​ដែល​​បាន​លង់លក់​នោះ​ ក៏ត្រូវភ្លើងឆេះ​ស្លាប់​និង​របួស​ទៅ​។ ​មន្ត្រីប៉ូលីស​បានបញ្ជាក់ថា​នឹងបន្តស៊ើប​អង្កេត​ ថា​តើវាបណ្តាល​មក​ពីមូល​ហេតុ​នោះ​៕​

អគ្គីភ័យបានសម្លាប់សិស្សស្រី១៧នាក់ក្នុងអន្តេវាសិកដ្ឋានមួយកន្លែងនៅប្រទេសថៃកាលពីយប់ម៉ិញប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://news.sky.com