ទោះបីជាមានពាក្យចរចាមអារាមរវាងនាងនិង Wallace Huoតែនាងនៅតែមានជំហរថានាងមិនរៀបការទេក្នុងមួយជីវិតនេះ!

ជា​សិល្ប​ការនី​ជនជាតិ​តៃវ៉ាន់​ នាង Ruby Lin ​បានក្លាយ​ជាកំពូលតារា​ក្នុងដួងចិត្ត​អ្នកគាំទ្រ​ ក្នុងតំបន់ ​អាស៊ី​តាំងពីឆ្នាំ​ ១៩៩៨-១៩៩៩​មក​ម្លេះ​នៅ​ពេលដែលនាង​សម្តែងរឿងភាគមួយ​​ដែលមាន​ភាពល្បីល្បាញ​បំផុត​ក្នុងតំបន់​អាស៊ី​។​ ទោះបីជាយ៉ាងណា​ក៏ដោយ​ ក្រៅតែអំពីការងារ​សិល្បះ​នាង​ក៏​ដូចជា​មនុស្ស​ទូទៅ​ដែរ ​គឺ​ចង់បង្ហាញ​ពីភាពសប្បាយ​រីករាយ ​ចំណាងមិត្តភាព​និង​ ភាព​រីករាយរ​វាង​មិត្តនិងមិត្ត​។​តារា​ស្រីវ័យកាន់តែជ្រេ​នាង ​Ruby Lin​ មានវ័យ៤០ហើយ​ ចំណែកឯតារាប្រុសឯកមួយរូបទៀត ​លោក​ Wallace Huo ​ក៏ជាកំពូលតួឯកប្រុស​ ដែលកំពុងតែពេញនិយមដែរ​ សម្រាប់មនុស្សទូទៅ​។ ពួកគេទាំងពីរ ​មានទំនាក់ទំនងជាមិត្តភាពស្និទ្ធស្នាល ​អស់ច្រើនឆ្នាំមកហើយ​។​ បើទោះបីជាតារា​ស្រី​តៃវ៉ាន់​រូបនេះ​ បាន ​ប្រកាសថា​ ខ្លួនមិនបានចង់រៀប​ការតាំងពីវ័យ ២០ឆ្នាំមកម្លេះ​ ក៏នៅតែមានអ្នកគាំទ្រមួយចំនួន​គិតថា ​នាងបានតែកំពុងមានទំនាក់ទំនងស្នេហា​ជាមួយតារាសម្តែងប្រុសគឺលោក​ Wallace Huo ​ដែលនាងខ្លួនឯង​ គិតថាជាមិត្តល្អរៀងរហូតមក​។ ​អ្វីដែល​ធ្វើឱ្យអ្នកគាំទ្រ​ ចាប់កំហុសបាន​រវាងពួកគេទាំងពីរ​ គឺ Wallace Huo ​បានសរសេរសារ ​នៅប្រព័ន្ធផ្សព្វផ្សាយ ​ហើយ​ ភ្ជាប់ទៅឱ្យនាង​ Ruby Lin ​ដោយនិយាយថា​៖« ខ្ញុំសង្ឃឹម ​ថានឹងទទួលបានមនុស្សគ្រប់គ្នា​មកជិតវាជាសេចក្តីប្រាថ្នារបស់ខ្ញុំ ​សុភមង្គលគឺមានភាព​ ស្និទ្ធស្នាលបែបនេះ​!»​។​ទោះ​បីជាមានពាក្យចរចាម​អារាម​យ៉ាងណាក៏ដោយ​តែតារាស្រី​ស្រស់ស្អាត​រូបនេះ ​នាងនៅតែអះអាង ​ថានាងនឹងមិនមានបំណង​ នៅក្នុងការរៀបអាពាហ៍នោះទេ​​​​ តាំង​ពីនាង​ មានអាយុ ២០ឆ្នាំមកម្លេះ ​នាងបានផ្តល់​ចម្លើយនៅក្នុងបទសម្ភាសន៍មួយ​ បើទោះបីជាអ្នក ​គាំទ្រមួយចំនួន​ គិតថា ​នាងនិង​ Wallace Huo​ ធ្លាប់ទាក់ទងគ្នា​អស់រយះកាល៤ឆ្នាំមកហើយនោះ​ នាងបន្ថែមថា​៖ « ​ខ្ញុំសុខចិត្ត​រក្សា​ចំណាងមិត្តភាព ​ជាជាងការរៀបការ​»​៕​

ទោះបីជាមានពាក្យចរចាមអារាមរវាងនាងនិង Wallace Huoតែនាងនៅតែមានជំហរថានាងមិនរៀបការទេក្នុងមួយជីវិតនេះ!ទោះបីជាមានពាក្យចរចាមអារាមរវាងនាងនិង Wallace Huoតែនាងនៅតែមានជំហរថានាងមិនរៀបការទេក្នុងមួយជីវិតនេះ!ទោះបីជាមានពាក្យចរចាមអារាមរវាងនាងនិង Wallace Huoតែនាងនៅតែមានជំហរថានាងមិនរៀបការទេក្នុងមួយជីវិតនេះ!
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com