លោកស្រីClinton ហៅលោកTrumpថា៖ «ជាមនុស្សស្ទាក់ស្ទើរមិនអាចក្លាយជាប្រធាធិបតីអាមេរិកបានទេ»

ទំនុកចិត្តដ៏ខ្ពស់របស់លោកស្រី គ្លីនតុនទីបំផុតខិតទៅរក ការទម្លាក់សមាជិកព្រឹទ្ធសភាគឺ លោក សាន់ដឺ ម៉ន សម្រាប់ការតែងតាំង បេក្ខភាពមកពីគណះបក្សប្រជាធិបតេយ្យថ្មីរបស់លោកស្រី។ ស្រាប់តែលោកស្រី គ្លីនតុនឡើងកំដៅខ្លាំងចំពោះ គូរបដិបក្សខ្លួនគឺលោក Donald Trump ដែលកំពុងតែប្រជែងគ្នាយ៉ាងស្វិតស្វាញឈានទៅដល់ការបោះឆ្នោត ថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ២០១៦ខាងមុខ។ ចំណែកខាងគណបក្សសាធារណលោកខាងលោក Donald Trump វិញ ក៏ខំណាស់ដែរនៅក្នុងការ ដណ្តើមនូវប្រជាប្រិយភាពពីអ្នកគាំទ្រ ក្នុងនោះលោកក៏មាននូវជំនួយការជាច្រើនដើម្បី ជួយពីក្រោយ ធ្វើឱ្យបន្តការឃោសនាពីមួយថ្ងៃទៅមួយថ្ងៃដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀត លោក Donald Trump បានជួលនូវមេធាវីជើងចាស់ល្បីឈ្មោះមួយរូបបានជួលមេធាវីគណបក្សសាធារណរដ្ឋជើងចាស់ A.B. ដើម្បីឱ្យការឃោសនា កាន់តែមានរលូនឡើង។ចំពោះការធ្វើបទសម្ភាសន៍ របស់លោកស្រី គ្លីនតុន ជាមួយទូរទស្សន៍ CNNវិញលោកស្រីបញ្ជាក់ថា៖« ការងារជាប្រធានាធិបតី វាជាការមួយលំបាក ហើយយើងត្រូវតែរឹងមាំនិងឆ្លាតនៅក្នុងការដោះស្រាយបញ្ហា ផ្សេងៗ ក្នុងនោះខ្ញុំបានសន្និដ្ឋានថា លោក ត្រាំ មិនមានសមត្ថភាពគ្រប់គ្រាន់នោះទេនៅក្នុងការក្លាយជាប្រធា នាធិបតី»។ លោកស្រីបានបន្ថែមថា៖«ខ្ញុំលើកពីការធ្លាក់យន្តហោះ EgyptAirអីចឹង ជាការពង្រឹង នូវតម្រូវការដឹកនាំរបស់អាមេរិកនិង ក៏បានស្នើរឡើង ដោយបម្រាមជាបណ្តោះអាសន្នទៅលើជនមូស្ល៊ីម តែបែជាលោក ត្រាំ Trump បញ្ជូនសញ្ញាខុសទៅវិញ នេះបញ្ជាក់ថា គាត់គ្មានលក្ខណះសម្បត្តិគ្រប់គ្រាន់ នៅក្នុងការ ធ្វើជាប្រធានាធិបតីនោះទេ »៕
លោកស្រីClinton ហៅលោកTrumpថា៖ «ជាមនុស្សស្ទាក់ស្ទើរមិនអាចក្លាយជាប្រធាធិបតីអាមេរិកបានទេ»
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.channelnewsasia.com