Vardy នឹង​អវត្តមាន​ពេល​អង់គ្លេស​ប៉ះ​អូស្ត្រាលី​ដោយ​សារ​ចូល​រោងការ

Jamie Vardy នឹង​មិន​អាច​ជួយ​ក្រុម​តោ​កំណាច​អង់គ្លេស ​ក្នុង​ប្រកួត​លក្ខណៈ​មិត្តភាព ​ជាមួយ​អូស្ត្រាលី​បាន​នោះ​ទេ ដោយ សារ ​រូបគេ​ជាប់​រៀប​មង្គលការ។ នេះ​បើ​យោង​តាម​លោក Roy Hodgson។

 

Vardy នឹង​អវត្តមាន​ពេល​អង់គ្លេស​ប៉ះ​អូស្ត្រាលី​ដោយ​សារ​ចូល​រោងការ

 

ខ្សែប្រយុទ្ធ​ដែល​ស៊ុត​ឲ្យ​អង់គ្លេស​ឈ្នះ​ទួរគី២-១ កាល​ពី​យប់​មិញ​ត្រូវ​អវត្តមាន​ប៉ុន្មាន​ថ្ងៃ ចំ​ពេល​ក្រុម​ជម្រើស ជាតិ ប្រកួត​មិត្តភាព​នៅ​កីឡដ្ឋាន Stadium of light ទឹកដី​ក្លឹប​ឆ្មា​ខ្មៅ Sunderland។ “Jamie នឹង​រៀបការ នៅ​ថ្ងៃ​ពុធ ដូច្នេះ​យើង​នឹង​បាត់​មុខ​គេ​មួយ​រយៈ​ពី​ក្រុម​ជម្រើស​ជាតិ” Hodgson ប្រាប់​ដូច្នេះ។

 

យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្វឹក​វ័យ​៦៨​ឆ្នាំ មិន​បារម្ភ​ចំពោះ​អវត្តមាន Vardy ឡើយ​ដោយសារ​អង់គ្លេស​នៅ​សល់ ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ជា​ច្រើន​ទៀត​មាន​ដូចជា Kane, Daniel Sturridge, Wayne Rooney និង Marcus Rashford៕

 

Vardy នឹង​អវត្តមាន​ពេល​អង់គ្លេស​ប៉ះ​អូស្ត្រាលី​ដោយ​សារ​ចូល​រោងការ

 

Vardy នឹង​អវត្តមាន​ពេល​អង់គ្លេស​ប៉ះ​អូស្ត្រាលី​ដោយ​សារ​ចូល​រោងការ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal