តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

UEFA Euro 2016 ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង​ ​នឹង​មក​ដល់​​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​ខាង​មុខ​នេះ​ហើយ ប៉ុន្តែ​តើ​ប្រិយ​មិត្ត​ធ្លាប់​ដឹង​ទេ តើ​កីឡាករ​ណា​ខ្លះ ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ (Top Scorers)​ ក្នុង​ប្រវត្តិ​សាស្ត្រ​​ពាន​រង្វាន់​នេះ?

 

តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

 

១. Michel Platini (បារាំង-ចូល​និវត្តន៍)៖ ៩​គ្រាប់

 

តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

 

វីរបុរស​​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​លេង​​នៅ​ Euro តែ​១​ដង​ប៉ុណ្ណោះ កាល​ឆ្នាំ​១៩៨៤ ​និង​លេង​បាន​៥​ប្រកួត ស៊ុត​បាន​៩​គ្រាប់ ជួយ​បារាំង​លើក​ពាន​ Euro ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ អតីត​ប្រធាន​ UEFA ​រូប​នេះ ​ជាប់​ឈ្មោះ​ជា​ Top Scorers ក្នុង​ប្រវត្តិសាស្ត្រ​ Euro ទល់​បច្ចុប្បន្ន។

 

២. Alan Shearer (អង់គ្លេស-ចូល​និវត្តន៍)៖ ៧​គ្រាប់

 

តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

 

អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ​លេង​ Euro បាន​៣​ដង ​នៅ​ឆ្នាំ​ (១៩៩២, ១៩៩៦, ២០០០) ​បង្ហាញ​ខ្លួន​៩​ប្រកួត ស៊ុត​បាន​៧​គ្រាប់។

 

៣. Ruud van Nistelrooy (ហូឡង់-ចូល​និវត្តន៍)៖ ៦​គ្រាប់

 

តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

 

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ទឹក​ក្រូច​ហូឡង់​រូប​នេះ ​លេង​នៅ​ Euro បាន​២​ដង នៅ​ឆ្នាំ (២០០៤, ២០០៨) បង្ហាញ​ខ្លួន​​៨​ប្រកួត ស៊ុត​បាន​៦​គ្រាប់។

 

៤. Patrick Kluivert (ហូឡង់-ចូល​និវត្តន៍)៖ ៦​គ្រាប់

 

តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

 

អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ លេង​ឲ្យ​ជម្រើស​ជាតិ​ហូឡង់ នៅ​ Euro ​បាន​​២​ដង​ ​នៅ​ឆ្នាំ​ (១៩៩៦, ២០០០) ​បង្ហាញ​ខ្លួន​​៩​ប្រកួត ស៊ុត​បាន​៦​គ្រាប់។

 

៥. Thierry Henry (បារាំង-ចូល​និវត្តន៍)៖ ៦​គ្រាប់

 

តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

 

អតីត​ខ្សែ​ប្រយុទ្ធ​​​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ លេង​នៅ​ Euro ​៣​ដង កាល​ឆ្នាំ (២០០០,​ ២០០៤, ២០០៨) បង្ហាញ​ខ្លួន​១១​ប្រកួត ស៊ុត​បាន​៦​គ្រាប់។

 

៦. Nuno Gomes (ព័រទុយហ្គាល់-ចូលនិវត្តន៍)៖ ៦​គ្រាប់

 

តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

 

អតីត​ខ្សែ​​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​លេង​នៅ​ Euro បាន​​៣​ដង ​កាល​ឆ្នាំ​ (២០០០, ២០០៤, ២០០៨) បង្ហាញ​ខ្លួន​​១៤​ប្រកួត ស៊ុត​បាន​៦​គ្រាប់។

 

៧. Zlatan Ibrahimovic (ស៊ុយអែត-នៅ​លេង​បច្ចុប្បន្ន)៖ ៦​គ្រាប់

 

តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

 

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​រូប​នេះ លេង​នៅ​ Euro បាន​៣​ដង​មក​ហើយ​ កាល​ឆ្នាំ​ (២០០៤, ២០០៨, ២០១២) ​បង្ហាញ​ខ្លួន​១០​ប្រកួត ស៊ុត​បាន​៦​គ្រាប់។

 

៨. Cristiano Ronaldo (ព័រទុយហ្គាល់-នៅ​លេង​បច្ចុប្បន្ន)៖ ៦​គ្រាប់

 

តោះ! ស្គាល់​ Top Scorers ទាំង​៨​នាក់ ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

 

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​ក៏​លេង​នៅ​ Euro បាន​៣​ដង​ហើយ​ដែរ កាល​ឆ្នាំ​ (២០០៤, ២០០៨, ២០១២) បង្ហាញ​ខ្លួន​១៤​ប្រកួត ស៊ុត​បាន​៦​គ្រាប់។

 

យ៉ាងណា ក្នុង​ចំណោម​កីឡាករ​ Top Scorers ទាំង​៨​នាក់​ខាង​លើ​នេះ ​នៅ​សល់​តែ​ Zlatan និង​ Ronaldo ប៉ុណ្ណោះ ដែល​អាច​​លេង​នៅ​ Euro 2016 ​ប្រទេស​បារាំង​ខែ​ក្រោយ​នេះ ហើយ​ពួកគេ​ ក៏​មាន​ឱកាស​​​រក​គ្រាប់​បញ្ចូល​ទី​ថែម​ទៀត​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ UEFA | Wiki