គ្រូ​ការពារ​ជាតិ​និង​​បឹងកេត​​យល់​យ៉ាង​ណា​ពី​​ក្រុម​កម្ពុជា​​​ ប៉ះ​​កោះ​តៃវ៉ាន់​?

គ្រូ​បង្វឹក​ក្រុម​​ក្រសួង​ការពារ​ជាតិ​ និង​បឹងកេត​អង្គរ​សុទ្ធ​តែ​យល់​ឃើញ​ថា ក្រុម​​បាល់ទាត់​កោះតៃវ៉ាន់​​ខ្លាំង​ ប៉ុន្តែ​ប្រសិន​បើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​ខ្លួន​បាន​ល្អ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​​ពាន​រង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី​ AFC Cup។

គ្រូ​ការពារ​ជាតិ​និង​​បឹងកេត​​យល់​យ៉ាង​ណា​ពី​​ក្រុម​កម្ពុជា​​​ ប៉ះ​​កោះ​តៃវ៉ាន់​?

លោកគ្រូ ប្រាក់ សុវណ្ណារ៉ា

 

គ្រូ​បង្វឹក​ក្រុម​បឹងកេត​អង្គរ​ហេ្វស៊ី លោក​ប្រាក់ សុវណ្ណារ៉ា​ ​លើក​ឡើង​ថា កម្រិត​គុណភាព​នៃ​ការ​លេង​របស់​​កោះ​តៃវ៉ាន់​គឺ​ល្អ​ ដែល​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មិន​អាច​មើល​រំលង​បាន​ឡើយ។ ​ទោះ​យ៉ាង​ណា​ លោក​ថា​ បើ​សិន​​បើ​ក្រុម​ជម្រើស​ជាតិ​​​​ត្រៀម​បាន​ល្អ​នោះ​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ ហើយ​នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ទៀត។

 

ដោយ​ឡែក​លោក​ ទេព ឡុងរចនា គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​យល់​ឃើញ​ថា​ ក្រុម​កោះ​​តៃវ៉ាន់​មិន​មែន​ជា​ក្រុម​អន់​ទេ​ ពោល​​គឺ​បទ​ពិសោធន៍​របស់​គេ​គឺ​ល្អ​ ប៉ុន្តែ​មិន​មាន​ន័យ​ថា​ លោក​មិន​ឲ្យ​តម្លៃ​លើ​ក្រុម​ជម្រើស​ជាតិ​​នោះ​ទេ។ លោក​បញ្ជាក់​ថា ៖«សព្វ​ថ្ងៃ​នេះ​ កីឡាករ​​កម្ពុជា​យើង​កំពុង​​ឡើង​ជើង​ មាន​ន័យ​ថា​ ​បើ​សិន​ជា​ក្រុម​ជម្រើស​ជាតិ​យើង​ចង់​ជ្រើស​រើស​កីឡាករ​ គឺ​ជ្រើស​រើស​បាន​គ្រប់​ក្លឹប»។

​​​​គ្រូ​ការពារ​ជាតិ​និង​​បឹងកេត​​យល់​យ៉ាង​ណា​ពី​​ក្រុម​កម្ពុជា​​​ ប៉ះ​​កោះ​តៃវ៉ាន់​?លោកគ្រូ ទេព ឡុងរចនា

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ​នឹង​ត្រូវ​ប្រកួត​ជម្រុះ​វគ្គ​បឋម​ក្នុង​ពាន​រង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី​ AFC Cup​ ២០១៩​ ទល់​នឹង​ក្រុម​កោះ​តៃវ៉ាន់។ តាម​​ការ​គ្រោង​ទុក​​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អាស៊ី (AFC) ការ​ប្រកួត​ជម្រុះ​ជើង​ទី១​ កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​​ប៉ះ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា ក្នុង​ទីក្រុង​ Kaohsung និង​​ជើង​ទី២ នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី​​៧​ ខែ​​មិថុនា​ ឆ្នាំ​២០១៦។

 គ្រូ​ការពារ​ជាតិ​និង​​បឹងកេត​​យល់​យ៉ាង​ណា​ពី​​ក្រុម​កម្ពុជា​​​ ប៉ះ​​កោះ​តៃវ៉ាន់​?ក្រុម​បាល់ទាត់​កម្ពុជា

 

មុន​ចេញ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ប្រទេស​ទីម័រ​ខាង​កើត​ នៅ​វេលាម៉ោង៧​​ល្ងាច​នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦ ៕

 

អត្ថបទ៖ មួន សុគន្ធតារា ​