ឆ្ងល់អត់ថា ហេតុអ្វីបានជាមិត្តភក្តរបស់អ្នកចងអំបោះក្រហមនៅនឹងក.ដៃ?

ជាយូរយាណាស់មកហើយដែលការចងនូវអំបោះក្រហមនៅលើកដៃគឺអាចជួយថែរក្សាយើងពីការខ្មោចព្រាយបីសាច ហើយនិងការត្រូវអំពើរគេជាដើម នេះបើយោងទៅតាម មនុស្សសម័យបុរាណ។

មានទំនៀមទម្លាប់ជាច្រើននៅជុំវិញពិភពលោកជឿថាដោយពួកគេជឿថា មនុស្សម្នាក់អាចសម្លាប់មនុស្សម្នាក់ផ្សេងទៀតបានដោយវិធីងាៗដោយការប៉ះពាល់ ហើយវាក៏អាចបណ្តាលអោយស្លាប់ឬរងរបួសផងដែរ។

បើតាមប្រភពព័ត៌មានពីគេហៈទំព័រ cuisineandhealth បានអោយដឹងថាការចងអំបោះក្រហមនេះគឺគេឃើញមាននៅក្នុងក្រុម យូដា ហើយនិងអ្នកកាន់សាសនាហិណ្ឌូ និងព្រះពុទ្ធសាសនាជាដើម ដែលវាគឺជាវត្ថុមួយដ៏ស័ក្តសិដ្ឋនៅក្នុងការជួយការពារយើងហើយនិងធ្វើអោយយើងសម្រេចទៅតាមការចង់បានរបស់យើងដែរ។ បើសិនជាចងនៅលើដៃរបស់បុរសឬស្ត្រីដែលមិនទាន់រៀបការនោះគឺគេចងនៅក.ដៃខាងស្តាំ ហើយចំណែកអ្នកដែលរៀបការរួចនោះគេចងនៅលើក.ដៃខាងឆ្វេងវិញ។

វាក៏ត្រូវបានគេជឿថាជួយបណ្តេញគ្រោះកាចចង្រៃហើយនិងសំណាងអាក្រក់ចេញពីរាងកាយ ហើយនិងអាចបន្សាបនូវ ការដាក់បណ្តាសារបានទៀតផង។

ទោះជាយ៉ាងណាក៏ដោយគេហៈទំព័រខាងលើបានអោយដឹងថា នាចុងទស្សវត្សទី ៩០ ការចងអំបោះក្រហមនៅលើដៃនេះគឺវាមានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់ពួកអ្នកសិល្បៈដូចជា អ្នកតន្ត្រីក ហើយនិងតារាសម្តែងនៅក្នុងសហរដ្ឋអាមេរិក ដូចជា នាងម៉ាដូណា ជាដើម៕

ប្រភព៖ khmerwonder

អ្នកនឹងចូលចិត្ត

  • ឆ្ងល់អត់ថា ហេតុអ្វីបានជាមិត្តភក្តរបស់អ្នកចងអំបោះក្រហមនៅនឹងក.ដៃ?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: