មនុស្ស​ប្រុស​ក៏​ពិបាក​យល់​ណាស់​ដែរ​

ខ្ញុំធ្លាប់តែឮគេថាមនុស្សស្រីពិបាកយល់ តែពេលនេះខ្ញុំបានឮរឿងមួយពីមិត្តជិតដិតខ្ញុំម្នាក់ដែលបានប្រាប់ខ្ញុំថា  កាលនាងរៀននៅវិទ្យាល័យថ្នាក់ទី១២ នាងបានរៀនជាមួយមិត្តម្នាក់ដែលស្គាល់គ្នាយូរហើយ។

នាងបានប្រាប់ថា ពេលចូលរៀនដំបូងមិនសូវអីទេ តែយូរៗទៅកាន់តែនិយាយស្អីស្ដាប់មិនយល់ថាចង់មានន័យអី។ ការពិតពួកគេស្គាល់គ្នាយូរហើយតាំងពីក្មេងៗ គ្រាន់តែគ្មានមិត្តណាម្នាក់ដឹង ព្រោះពួកគេមិនដែលប្រាប់ទៅនរណាម្នាក់ទេ។

ពេលរៀនគេចូលចិត្តរំឭករឿងកាលពីក្មេងនៅមុខមិត្តខ្ញុំ ហើយមានពេលមួយនោះគេបានប្រាប់មិត្តរួមថ្នាក់ថា គេនិងមិត្តខ្ញុំស្គាល់គ្នាយូរហើយ ដែលធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងរួមទាំងមិត្តរួមថ្នាក់ផងដែរ។ នាងរីករាយដែលគេនៅចាំរឿងកាលពីមុន តែក៏ធុញណាស់ដែរ ព្រោះគ្រប់គ្នាចាប់ផ្ដើមសួរនេះសួរនោះ ពិសេសស្រីៗ។

ពីមួយថ្ងៃទៅមួយថ្ងៃគេចេះតែនិយាយលេងថា គេនិងនាងស្រលាញ់គ្នាយូរហើយតាំងពីក្មេងៗ ទាំងដែលការពិតមិនដែរបានព្រមព្រៀងគ្នាអីផង ហើយពាក្យនេះធ្វើឲ្យនាងត្រូវគេបង្អាប់ពេញថ្នាក់ តែនាងមិនទុកក្នុងចិត្តទេ ព្រោះគិតថាគេប្រហែលនិយាយលេង ដោយនាងដឹងថាគេមានសង្សាររួចហើយ ហើយនាងក៏ស្គាល់នារីម្នាក់នោះដែរ។

មនុស្ស​ប្រុស​ក៏​ពិបាក​យល់​ណាស់​ដែរ​

តែអ្វីដែលធ្វើឱ្យនាងកាន់តែឆ្ងល់នោះគឺ ពេលពួកគេមាន party ជុំគ្នាម្ដងៗនោះគេក៏សួរនាងថា បើគេចូលស្ដីនាងយកទេ? ពេលនោះនាងមិនបានតបទេ ព្រោះមិនដឹងតបថាម៉េច ដោយក្នុងចិត្តគិតថា បើព្រម ខ្លាចគេលេងសើចព្រោះគេមានសង្សារហើយ បើមិនព្រមគឺក្បត់ចិត្តខ្លួនឯងព្រោះនាងក៏លួចមានចិត្តលើគេដែរ។

ដូចនេះមានតែនៅស្ងៀម តែនាងថាមនុស្សគេដូចមិនមែនប្រភេទមនុស្សលេងសើចទេព្រោះបើនិយាយទៅគេជាប្រភេទមនុស្សប្រុសដែលស្រីៗចង់បាន រៀនក៏ពូកែ ឫកពាក៏បានហើយសំខាន់គឺស្អាតទៀតផង។មិនតែប៉ុណ្ណោះពីមួយថ្ងៃទៅមួយថ្ងៃ គេចេះតែនិយាយស្ដីប្លែកៗ ហើយឫកពាក៏ប្លែកដែរ។

ការពិតទៅមិត្តខ្ញុំម្នាក់នេះ ក៏មានកូនចិត្តលើគេដែរ តែដោយមូលហេតុថាគេមានសង្សាររួចហើយ ដូចនេះនាងមិនចង់ពាក់ព័ន្ធនិងរបស់មានម្ចាស់ទេ ហើយអ្វីដែលនាងអាចធ្វើបានគឺនៅឱ្យឆ្ងាយពីគេ ព្រោះនាងខ្លាចខ្លួនឯងមិនអាចគ្រប់គ្រងអារម្មណ៍បាន។

នាងប្រាប់ខ្ញុំថាដោយសារហេតុផលនេះហើយ ធ្វើឱ្យពួកគេលែងសូវនិយាយគ្នាដូចកាលពីមុន ហើយមកទល់ពេលនេះនាងក៏មិនដែលជួបមិត្តម្នាក់នោះទៀតដែរ រឿងនេះធ្វើឱ្យនាងសោកស្ដាយយ៉ាងខ្លាំងព្រោះបាត់បង់មិត្តជិតស្និតម្នាក់។

ពេលស្ដាប់មិត្តខ្ញុំចប់ ខ្ញុំក៏គិតមិនយល់ដែរ! សរុបទៅមនុស្សប្រុសក៏ពិបាកយល់ណាស់ មិនដឹងគិតអីឱ្យប្រាកដទេ៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • មនុស្ស​ប្រុស​ក៏​ពិបាក​យល់​ណាស់​ដែរ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: