ការបាត់បង់​ព្រហ្មចារី​ដោយសារ​មូលហេតុ​អ្វី ?

ការបាត់បង់ភាពបរិសុទ្ធ ឬសន្ទះព្រហ្មចារីរបស់នារី កើតឡើងដោយការរួមភេទគ្រាដំបូង ដែលមានការស៊កបញ្ចូលលិង្គនោះ ពិតជាពិបាកសម្រេចចិត្ដណាស់សម្រាប់មនុស្សភាគច្រើន ទោះជាវ័យចាស់ក្ដីវ័យក្មេងក្ដី។ អ្នកខ្លះឆាប់រួសរាន់រំដោះខ្លួនចេញពីគំនាបដ៏រឹងមាំនោះ និងធ្វើខ្លួនទទួលបាននូវសេរីភាព អ្នកខ្លះទៀតប្រកាន់បានខ្ជាប់ខ្ជួននូវរនាំងប្រពៃណីនេះ។

អ្នកដែលរំលោភបំពានឈានមុខគេច្រើនតែជាមនុស្សប្រុស ជាពិសេសបុរសឬយុវជន។ រីឯយុវនារីច្រើនតែជាមនុស្សបណ្ដែតអារម្មណ៍ ឬជាអ្នករ៉ូម៉ែនទិក ហើយដែលពួកនាងចូលចិត្ដរក្សាព្រហ្មចារី ភាពបរិសុទ្ធ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍។ ទាំងនេះគឺជាជម្រើសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ។ ម្យ៉ាងទៀតរហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានក្រិតក្រម ឬ ច្បាប់ទម្លាប់ណា ដែលតម្រូវឱ្យយុវវ័យរួមភេទលើកដំបូងនៅ វ័យប៉ុន្មានពិតប្រាកដនៅឡើយទេ។ បុរាណខ្មែរបានតម្រូវ និងអនុញ្ញាតឱ្យយុវវ័យចាប់ផ្ដើមរួមភេទលើកដំបូងក្រោយថ្ងៃក្រាបក្បាល ដល់កន្ទេល(ថ្ងៃរៀបការ)។

ការរៀបការនៅប្រទេសកម្ពុជាច្រើនរៀបចំឡើងដោយការរៀបចំទុកដាក់ពីសំណាក់ឪពុកម្ដាយ ឬអាណាព្យាបាល ជួនកាលកម្លោះក្រមុំទាំងពីរនោះមិនធ្លាប់ស្គាល់គ្នាទៀតផង។ បើក្រឡេកមើលច្បាប់អាពាហ៍ពិពាហ៍នៃព្រះរាជាណាចក្រកម្ពុជា យុវជន និងយុវនារីមានសិទ្ធិរៀបការចាប់ពីអាយុគម្រប់១៨ឆ្នាំឡើងទៅ។

តាមការស្រាវជ្រាវនៅតាមបណ្ដាប្រទេសជឿនលឿន ជាពិសេសនៅប្រទេសបារាំង យុវវ័យចាប់ផ្ដើមរួមភេទដំបូងនៅអាយុ១៧ឆ្នាំជាមធ្យម។ បើតាមតួលេខទាំងនេះ បញ្ជាក់ថាយុវវ័យមិនត្រូវចាប់ផ្ដើមរួមភេទពេកទេ ព្រោះពួកគាត់មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំខ្លួន៕

ប្រភព៖ cen

 

អ្នកនឹងចូលចិត្ត

  • ការបាត់បង់​ព្រហ្មចារី​ដោយសារ​មូលហេតុ​អ្វី ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: