វិធីងាយៗសំរាប់មេផ្ទះ!! ក្នុងការកម្ចាត់ កណ្តុរ និងសត្វល្អិតចង្រៃ ពីផ្ទះរបស់អ្នកដោយវិធីងាយស្រួល

សត្វល្អិតចង្រៃគឺជាបញ្ហាដ៏សាមញ្ញមួយនៅសម័យនេះ ហើយស្ទើរតែគ្រប់គ្នាបានព្យាយាមកម្ចាត់សត្វល្អិតទាំងនោះយ៉ាងហោចណាស់ក៏មួយលើកដែរ។ សត្វល្អិតទាំងនោះមិនត្រឹមតែរំខាន និងផ្តល់គ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែ វាក៏លំបាកក្នុងការកម្ចាត់សត្វល្អិតចង្រៃទាំងនោះផងដែរ។ ខាងក្រោមនេះ យើងនឹងណែនាំនូវវិធីសាស្ត្រធម្មជាតិងាយៗក្នុងការកម្ចាត់សត្វកណ្តុរ និងសត្វល្អិតចង្រៃចេញពីផ្ទះរបស់អ្នកដោយគ្មានសារធាតុគីមី។

១). ប្រេងជីអង្កាម (Peppermint Oil)
ទិញប្រេងជីអង្កាមមួយដប ហើយចាក់ប្រេងនោះចូលក្នុងដបដែលមានក្បាលបាញ់ចេញ។ នៅពេលដែលអ្នកឃើញសំបុកពីងពាង ឬកន្លែងលាក់ខ្លួនរបស់សត្វល្អិតចង្រៃផ្សេងទៀត យកប្រេងទៅបាញ់នៅត្រង់កន្លែងនោះជាកាស្រេច។

២). ទឹកខ្មេះ
ប្រសិនបើអ្នកមិនមានប្រេងជីអង្កាមទេនោះ អ្នកអាចប្រើប្រាស់ទឹកខ្មេះក្នុងវិធីសាស្ត្រដូចគ្នានេះ។ ចាក់ទឹកខ្មេះចូលក្នុងដបដែលមានក្បាលបាញ់ទឹក រួចហើយបាញ់កន្លែងដែលមានសំបុកពឹងពាង ឬកន្លែងដែលអ្នសង្ស័យមានសត្វល្អិតចង្រៃ។

៣). ម្សៅសូដា (Baking Soda)
ម្សៅសូដា នឹងជួយស្រូបយកជាតិទឹកពីខ្លួនរបស់សត្វល្អិតចង្រៃ ដោយសារតែភាពស្ងួតរបស់វា។ បាចម្សៅសូដានៅកន្លែងមានស្នាមប្រេះ កៀនកោះផ្សេងៗ ឬកន្លែងដែលអ្នករកឃើញសត្វចង្រៃ។ ប៉ុន្តែ កុំភ្លេចប៊ូមសម្អាតម្សៅសូដាវិញផង បន្ទាប់ពីប្រើប្រាស់រយៈពេល២ ទៅ៣ថ្ងៃ។

៤). ស្លឹកជីអង្កាម
អ្នកអាចប្រើប្រាស់ស្លឹកជីអង្កាម ដើម្បីកុំឲ្យសត្វល្អិតចង្រៃចូលក្នុងផ្ទះរបស់អ្នក។ វាមានប្រសិទ្ធិណាស់ក្នុងការបណ្តេញសត្វល្អិតផ្សេងៗ។ យកស្លឹកជីអង្កាមទៅរាយនៅត្រង់ចន្លោះគម្លាតផ្សេងៗ ឬខាងក្នុងកន្លែងក្មេងលេង។ អ្នកក៏អាចដាក់ក្រោមពូករបស់អ្នកបានផងដែរ។

៥). ម្រេចម៉ត់ និងម្ទេសម៉ត់
មនុស្សជាច្រើននិយាយថា ម្រេចម៉ត់ ឬម្ទេសម៉ត់ អាចរារាំងមិនឲ្យសត្វល្អិត និងកណ្តុរ ចូលក្នុងផ្ទះរបស់អ្នក។ សូមព្យាយាមយកម្ទេសម៉ត់ទៅរាយនៅកន្លែងមួយ៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • វិធីងាយៗសំរាប់មេផ្ទះ!! ក្នុងការកម្ចាត់ កណ្តុរ និងសត្វល្អិតចង្រៃ ពីផ្ទះរបស់អ្នកដោយវិធីងាយស្រួល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: