ទង្វើ​ទាំង ​៤ ​ដែល​អ្នក​ម្តាយ​ខ្ចិល អាច​ធ្វើឲ្យ​កូន​មាន​ចរឹត​ឯករា​ជ្យ

នៅពេលដែល អ្នកមើលថែទាំកូន ប្រសិនជាអ្នកខ្ចិលធ្វើនូវរឿង ទាំង៤ខាងក្រោមនេះ នោះកូនអ្នកនឹងអាចមានចរឹតដែលឯករាជ្យមួយ តាំងពីតូច ដោយមិនពឹង តែទៅលើអ្នកឡើយ។ តើមានអ្វីខ្លះទៅ?

១. ខ្ចិលនាំកូនទៅរៀន នៅពេលដែលសាលារៀន របស់កូននៅជិតផ្ទះ អ្នកគួរតែទុកឲ្យគេដើរ ទៅរៀនតែម្នាក់ឯង ដោយមិនចាំបាច់នាំគេទៅទេ ប៉ុន្តែអ្នកអាចឈរលួចមើលគេពីក្រោយ ដើម្បីសុវត្ថិភាពរបស់កូន នោះនៅពេលដែលអ្នកធ្វើបែបនេះ កូនអ្នកនឹងមានចរឹតឯករាជ្យ ដោយមិនពឹងលើអ្នក ដើម្បីជូនគេទៅរៀនរហូតនោះទេ។

២. ខ្ចិលកំដរកូនរៀន អ្នកមិនត្រូវអង្គុយកំដរកូន ធ្វើការងារសាលានោះទេ អ្នកត្រូវទុកឲ្យគេធ្វើម្នាក់ឯង ហើយពិនិត្យម្នាក់ឯង នោះគេនឹងមានទំនួលខុសត្រូវ ចំពោះខ្លួនឯង ដោយមិនពឹងលើអ្នក ដើម្បីកែតម្រូវកិច្ចការ សាលាគេឡើយ នោះគេនឹងខំប្រឹងធ្វើឲ្យអស់ ពីសម្ថភាពរបស់គេ។

៣. ខ្ចិលរអ៊ូរទាំ អ្នកមិនត្រូវតែងតែស្តីបន្ទោស ឬរអ៊ូដាក់កូនឡើយ ព្រោះវាអាចធ្វើឲ្យ គេមិនខ្លាចអ្នក ដោយអ្នកត្រូវតែប្រើ សម្តីធម្មតាណាដែលគេអាចស្តាប់ចូលត្រចៀក នោះគេនឹងអាចធ្វើតាមអ្នក។

៤. ខ្ចិលជួយកូន នៅពេលដែលគេចង់យកអ្វី ឬចង់ធ្វើអ្វីមួយ អ្នកត្រូវតែបណ្តោយ ឲ្យគេធ្វើម្នាក់ឯង ដោយមិនត្រូវលូកដៃជួយឡើយ ធ្វើបែបនេះវាអាចបង្រៀនកូន ឲ្យចេះមានភាពឯករាជ្យ ដោយមិនរស់នៅ ពឹងតែទៅលើអ្នកដទៃឡើយ៕

ប្រភព៖ lookingtoday

អ្នកនឹងចូលចិត្ត

  • ទង្វើ​ទាំង ​៤ ​ដែល​អ្នក​ម្តាយ​ខ្ចិល អាច​ធ្វើឲ្យ​កូន​មាន​ចរឹត​ឯករា​ជ្យ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: