៤ យ៉ាង ដើម្បី​ស្នេហា​ស្ថិតស្ថេរ​ដល់​ចាស់​កោង​ខ្នង​

ចំណងស្នេហ៍ស្ថិតស្ថេរគឺជាបំណងប្រាថ្នារបស់គូស្នេហ៍គ្រប់រូប ជាពិសេសភាគីស្ត្រី។ មានសំណួរមួយចំនួនដែលអ្នកគួរចោទសួរខ្លួនឯងថាតើ អ្នកចង់បានស្នេហាដើម្បីអ្វី? ដើម្បីភាពរីករាយមួយរយៈពេលខ្លី ដើម្បីបំបាត់ភាពឯកា? នៅពេលបែកបាក់ អារម្មណ៍ប្រាកដជាគិតដល់ថាហេតុអ្វីបានជាគ្រប់យ៉ាងប្រែជាបរាជ័យ ប៉ុន្តែអ្វីដែលអ្នកគួរតែគិតនោះគឺ” តើអ្នកបានធ្វើអ្វីខ្លះដើម្បីរក្សាស្នេហារបស់អ្នកឱ្យកាន់តែរឹងមាំ”។ ខាងក្រោមនេះ គឺជា គន្លឹះ ៤យ៉ាង ដើម្បីរក្សាចំណងស្នេហ៍រឹងមាំមិនងាយរបូត៖

១. ព្យាយាមដោះស្រាយបញ្ហារវាងគ្នានឹងគ្នា
គូស្នេហ៍មួយគូណាក៏តែងមានបញ្ហាឈ្លោះប្រកែកគ្នាចៀសពុំរួច ដូចនេះ អ្វីដែលអ្នកត្រូវធ្វើបំផុតនោះ គឺសួរខ្លួនឯងថាតើអ្វីជាបញ្ហា ហើយរកវិធីដោះស្រាយវា ជាជាងការសម្រេចចិត្តបែកគ្នាងាយៗ។ មួយវិញទៀត មិនត្រូវទុកបញ្ហាដោយមិនអើពើដោះស្រាយ ហើយគិតថាវានឹងរសាត់តាមខ្យល់ទេ ទោះជាអ្នកឈប់ខឹងហើយក៏ដោយ។ អ្នកត្រូវដឹងឱ្យបានថាវាជាកំហុសរបស់អ្នកឬយ៉ាងណា ហើយបើមែនត្រូវនិយាយពាក្យសុំទោស។ ប្រសិនបើអ្នកមិននិយាយរកខុសត្រូវ ពិភាក្សាស្វែងយល់ពីគ្នាទេ នោះបញ្ហានឹងកើតឡើងម្តងទៀតតែរឿងច្រំដែល រហូតធ្ងន់ធ្ងរជាងមុន ឬឈានដល់ការបែកបាក់ទៀតក៏ថាបាន។ អ្នកគួរយល់ថា ដៃគូជីវិតត្រូវមានភាពចាស់ទុំសមល្មមអាចយល់ពីឬសគល់បញ្ហា ហើយប្រើពេលវេលា និងការយកចិត្តទុកដាក់មកដោះស្រាយបញ្ហាជាមួយគ្នា ទើបអាចរស់នៅបានសុខដុមយូរអង្វែង។

២. ប្រាស្រ័យទាក់ទងគ្នាដោយគ្មានការទើសទាល់
គូស្នេហ៍ជោគជ័យមួយគូរ ទាមទារការនិយាយជាមួយគ្នាដោយបើកចំហរចិត្ត និងភាពស្មោះត្រង់ មានន័យថា កុំងក់ក្បាលរហូត ត្រូវមានប្រតិកម្មវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែមានការគោរព និងយកចិត្តទុកដាក់ចំពោះគ្នា តួយ៉ាងកុំងក់ក្បាលហើយចុចទូរសព្ទដើរចេញ និយាយតែពីរឿងដែលអ្នកចូលចិត្តតែម្ខាង ជាដើម។ ប្រការដែលគួរប្រព្រឹត្តិនោះគឺអ្នកអាចនិយាយពីគំនិត បង្ហាញពីអារម្មណ៍របស់អ្នកឱ្យដៃគូបានយល់ពីជម្រៅចិត្ត និងធាតុពិតរបស់អ្នក បែបនេះដៃគូក៏នឹងបើកចំហចិត្តដល់អ្នកដូចគ្នា។

៣. បង្កើតឱកាសពិសេសៗជាមួយគ្នា
ទោះជាស្គាល់គ្នាយូរហើយក៏ដោយ គូស្នេហ៍គួរតែឆ្លៀតពេលធ្វើរឿងសប្បាយចិត្តជាមួយគ្នាឱ្យបានញឹកញាប់ ដូចជា និយាយរឿងកំប្លែង ដើរលេងជាមួយគ្នា ញ៉ាំអាហារពេលល្ងាចជាមួយគ្នា ទិញរបស់ដែលនាង/គាត់ចូលចិត្តញ៉ាំ ឬប្រើ ដើម្បីប្តូរមកវិញនូវស្នាមញញឹមរបស់ដៃគូ។ កាយវិការទាំងនេះអាចជារឿងតិចតួច ប៉ុន្តែវាមានសារសំខាន់ក្នុងការពង្រឹងចំណងស្នេហ៍របស់អ្នក។

៤. មានការតាំងចិត្តមិនបែកគ្នាទោះជាមានរឿងអ្វីក៏ដោយ
ទំនាក់ទំនងស្នេហាច្រើនឆ្នាំ គឺជា សមិទ្ធិផលជីវិតមួយ ដែលអ្នកសម្រេចបានជាមួយគូស្នេហ៍ ដូចនេះ មិនត្រូវបណ្តែតបណ្តោយឱ្យបាត់បង់ដោយសារតែបញ្ហាណាមួយឡើយ ទោះធំឬតូចក្តី។ គូស្នេហ៍គួរតែមានឆន្ទៈមិនបោះបង់គ្នា និងផ្តល់តម្លៃចំពោះការព្យាយាម និងការតាំងចិត្តរបស់ភាគីម្ខាងទៀត ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ៤ យ៉ាង ដើម្បី​ស្នេហា​ស្ថិតស្ថេរ​ដល់​ចាស់​កោង​ខ្នង​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: