សង្កេត​មើល​ទម្រង់ថ្ពាល់អាចដឹង​ពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់

តើទម្រង់ណាមួយជារបស់អ្នក?

ចង់ដឹងសាកល្បងឆ្លុះកញ្ចក់ពិនិត្យដោយខ្លួនឯង ហើយអានអត្ថបទខាងក្រោមនេះ ពេលនោះអ្នកនឹងដឹងថាខ្លួនឯងជាមនុស្សដែលមានបុកលិក្គលក្ខណៈបែបណា។

ថ្ពាល់រាងខ្ពស់ ៖ អ្នកជាមនុស្សដែលមានភាពរឹងមាំ មានចិត្តអំណត់ ហើយប្រឹងប្រែងធ្វើការងាររហូតដល់ក្លាយជាអ្នកដែលមានមុខមានមាត់នៅក្នុងសង្គម។ ពិសេសអ្នកជាមនុស្សដែលចូលចិត្តប្រកួតប្រជែញជាមួយនឹងអ្នកដទៃ។

ថ្ពាល់មានរាងមូល ៖ មនុស្សបែបនេះមានចរិកសុភាពរាបសា អ្នកណាៗក៏ស្រឡាញ់ចូលចិត្ត សូម្បីតែមិត្តរួមការងារ ឬមិត្តភក្តិក៏មានទំនាក់ទំនងល្អជាមួយនឹងអ្នកដែរ។ មិនត្រឹមតែប៉ុណ្ណោះអ្នកជាមនុស្សដែលមានសុខភាពល្អ ហើយចំពោះលុយកាក់ដែលបានមកពីការរកស៊ីវិញសមប្រកបគ្រាន់បើ។

ឆ្អឹងថ្ពាល់ដែលអណ្តែតមកតិចៗ ឬមិនច្បាស់ ៖ អ្នកជាមនុស្សងាយងប់លង់នឹងរឿងអ្វីមួយ ប៉ុន្តែងាយឆាប់មានអារម្មណ៍ធុញទ្រាន់ (ជាមនុស្សមិនស្ថិតស្ថេរ និងគ្មានភាពអត់ធ្មត់)។ ប៉ុន្តែអ្នកជាមនុស្សពូកែតាំងអារម្មណ៍ នៅពេលជួបបញ្ហាអ្វីមួយអាចដោះស្រាយបានភ្លាមៗ។ មួយវិញទៀតអ្នកជាមនុស្សដែលពូកែយល់ច្រឡំ(គិតរឿងអវិជ្ជមាន) ជាមួយនឹងអ្នកដទៃ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នបន្តិច៕

តើទំរង់ម្រាមដៃរបស់អ្នកកំណត់ពីបុគ្គលិកលក្ខណៈរបស់អ្នកយ៉ាងម៉េច?

 

អ្នកនឹងចូលចិត្ត

  • សង្កេត​មើល​ទម្រង់ថ្ពាល់អាចដឹង​ពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: