មានដែលឆ្ងល់អត់ ថាហេតុអ្វីបន្ទប់ទឹកសាធារណៈ មានប្រហោងលើ ក្រោម?

ប្រិយមិត្ដអ្នកអានធ្លាប់មានចម្ងល់ដែលឬទេ នៅពេលដែលប្រើប្រាស់បន្ទប់ទឹកសាធារណៈ ដូចជា នៅក្នុងផ្សារទំនើបជាដើម ដែលទ្វារបន្ទប់ទឹក មិនបិទជិតដល់ដី ឬជាប់នឹងពិដាន?

យ៉ាងណាមិញ ៨ចំនុចខាងក្រោមនេះ អាចជាចម្លើយ ដែលអាចធ្វើឲ្យប្រិយមិត្ដបំបាត់ចម្ងល់ ទាក់ទងនឹងរឿងមួយនេះ៖

១. ងាយស្រួលនៅក្នុងការលាងសំអាត៖ ផ្ដល់ភាពងាយស្រួលក្នុងការដុសលាង ដោយប្រើសាប៊ូម្សៅ ទឹក ឬប្រើឧបករណ៍នានា។ ជាមួយទីកន្លែងដែលទូលាយ និងធំ ងាយស្រួលនឹងឲ្យទឹកហូរលឿន និងមានប្រសិទ្ធភាពខ្លាំង ក្នុងការសំអាត តែបើសិនជាបន្ទប់ទឹកបិទជិត នោះនឹងមិនងាយស្រួលដូចជា ការគិតនោះឡើយ។

២. មានតម្លៃថោក និងងាយស្រួល៖ ងាយស្រួលតម្លើង ជាមួយនឹងការប្រើសម្ភារៈអស់តិច។

៣. វានឹងអាចបញ្ឈប់ ឬកាត់បន្ថយមនុស្សមួយចំនួន ដែលប្រើប្រាស់បន្ទប់ទឹកមកប្រព្រឹត្ដិរឿងមិនសមរម្យ៖ ដូចជា ជក់គ្រឿងញៀន និងធ្វើសកម្មភាពផ្លូវភេទនានា ដោយសារតែពួកគេអាចគិតឃើញថា នេះដូចជាសាធារណៈខ្លាំងពេក។

៤. ប្រសិនជាជាប់សោរ នោះអ្នកនឹងមិនជាប់ខាងក្នុង៖ យ៉ាងហោចណាស់ ក៏អ្នកនៅអាចមានខ្យល់ដកដង្ហើមងាយស្រួល ហើយនឹងអាចលូនឬផ្លោះ ចេញមកខាងក្រៅបាន។

៥. ងាយស្រួលហុចក្រដាសបន្ទប់ទឹកឲ្យគ្នាទៅវិញទៅមក៖ ពេលខ្លះបន្ទប់ទឹកដែលអ្នកប្រើ អាចនឹងអស់ក្រដាសបន្ទប់ទឹក បែបនេះអ្នកនៅបន្ទប់ទឹកជាប់អ្នក អាចជួយហុចក្រដាសដែលគេមានឲ្យអ្នក បានយ៉ាងងាយស្រួល និងសន្សំពេលវេលាបានច្រើន។

៦. អាចធ្វើឲ្យអ្នកផ្សេងទៀត ដឹងថាបន្ទប់ទឹកកំពុងតែជាប់រវល់៖ ប្រសិនជាមានអ្នកដទៃចូលមក អាចកាត់ន័យយល់ដោយខ្លួនឯង ដោយពុំចាំបាច់សួរ និងពួកគេអាចឈរចាំជាជួរ ដើម្បីប្រើប្រាស់បន្ទប់ទឹកម្ដងៗម្នាក់ ប្រសិនជាមានមនុស្សច្រើន។

៧. ប្រសិនជា អ្នកកំពុងតែប្រើប្រាស់បង្គន់ត្រូវការជួយសង្គ្រោះបន្ទាន់ នោះនឹងមិនផ្ដល់ផលលំបាក ដល់អ្នកដទៃក្នុងការចាប់អារម្មណ៍ នោះទេ ហើយអ្នកសង្គ្រោះបន្ទាន់អាចជួយបានយ៉ាងលឿន ដោយគ្រាន់តែចូលបន្ទប់ទឹកជាប់នោះ និងផ្លោះតាមជញ្ជាំងដែលមានប្រហោងខាងលើ ដើម្បីដោះសោរ ដែលពិតជាជួយសន្សំពេលវេលាជាខ្លាំង។

៨. ងាយស្រួលនឹងដកដង្ហើម ៖ខ្យល់អាកាសក្នុងបន្ទប់ អាចនឹងរត់ទៅតាម លំហូរនៃខ្យល់ ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់បន្ទប់ទឹក មានភាពលំបាក ដោយសារខ្វះខ្យល់ជាដើម៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • មានដែលឆ្ងល់អត់ ថាហេតុអ្វីបន្ទប់ទឹកសាធារណៈ មានប្រហោងលើ ក្រោម?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: