តើផ្កាស្លាជានិមិត្តរូបតំណាងអ្វី ក្នុង​ពិធីអាពាហ៍ពិពាហ៍?

ផ្កាស្លាជានិមិត្តរូបរបស់កូនប្រុស និងកូនស្រីដែលបានចាប់ដៃគ្នារៀបការ។ បើតាមអបិយជំនឿពីបុរាណ បើផ្កាស្លាមានស្នាមប្រេះ ឬបែកត្រង់ណាមួយនោះ គេថាកូនស្រីមានឫកពាមិនល្អ ឬអាចនិយាយថា បានក្បត់ប្រពៃណីខ្មែររួចទៅហើយ។ ដូច្នេះនៅពេលដែលគេកាត់ផ្កាស្លាម្តងៗ គេត្រូវរកកាំបិតឲ្យមុតល្អ រីឯអ្នកឡើងកាត់ផ្កាស្លាវិញ គេរើសយកមនុស្សមានភាពម៉ត់ចត់ មិនខ្ជីខ្ជា ទើបគេរកឲ្យឡើងកាត់ផ្កាស្លា។ បើមានភាពមិនម៉ត់ចត់គេមិនឲ្យឡើងទេ ព្រោះខ្លាចអពមង្គលដល់គូស្វាមីភរិយាថ្មី។

តែបើសម័យបច្ចុប្បន្ន ច្រើនតែឲ្យខាងស្រីឲ្យអ្នកភ្នួងរកផ្កាស្លាយកមកដាក់លើផ្ទះកូនស្រីតែម្តង កុំឲ្យមានផលពិបាក់ក្នុងការឡើងកាត់ពេលថ្ងៃរៀបការ៕

តើផ្កាស្លាជានិមិត្តរូបតំណាងអ្វី ក្នុង​ពិធីអាពាហ៍ពិពាហ៍?

ប្រភព៖ khmerpropey

  • តើផ្កាស្លាជានិមិត្តរូបតំណាងអ្វី ក្នុង​ពិធីអាពាហ៍ពិពាហ៍?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: