សត្វ​ឆ្កែ និង​ឆ្មា ត្រូវការ​ម៉ាស្សា សម្អាត​ត្រចៀក កាត់​ក្រចក​…​ដើម្បី​កម្ចាត់​ស្ត្រេ​ស​ចេញ​ដូច​មនុស្ស​ដែរ និពន្ធដោយ : គី សុខ​លីម       22-05-2016, 9:20 pm         482

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377សត្វ​ឆ្កែ និង​ឆ្មា ត្រូវការ​ម៉ាស្សា សម្អាត​ត្រចៀក កាត់​ក្រចក​…​ដើម្បី​កម្ចាត់​ស្ត្រេ​ស​ចេញ​ដូច​មនុស្ស​ដែរ​ភ្នំពេញ​៖ សេវាកម្ម​ថែទាំ​សត្វ​ឆ្កែ និង​ឆ្មា​មួយកន្លែង​ត្រូវបាន​បង្កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​ម្តុំ​ទួលគោក​រាជធានី​ភ្នំពេញ ដោយ​ជនជាតិ​ឥណ្ឌា​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​នៅក្នុង​ជំនួញ​នេះ​។ អ្នកស្រី Donabelle Zuzart, ជនជាតិ​ឥណ្ឌា​, ដែលមាន​ជំនាញ​ខាង​ថែទាំ​សត្វ​ឆ្កែ និង​ឆ្មា​តាំងពី​នៅ​តូច បានសម្រេច​ចិត្ត​បើក​ជំនួញ​ប្រភេទ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​ជំនួញ​មួយ​ដែល​ជនជាតិខ្មែរ​ភាគច្រើន​មិន​ហ៊ាន​បោះទុន​ទេ តែ​អ្នកស្រី​អាចធ្វើ​ឲ្យ​ជំនួញ​មួយ​នេះ​ឲ្យ​ដំណើរការ​ដោយ​ជោគជ័យ​គ្រាន់បើ​នៅពេលនេះ​។