កាណាដា ឃាត់​យន្តហោះ​ស្តេច​ស្វា​ស៊ី​ឡង់​ដើម្បី​ដោះស្រាយ​រឿង​បំណុល​សិន និពន្ធដោយ : ទេព អ៊ីវិសាល       20-05-2016, 9:39 pm         3498

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377កាណាដា ឃាត់​យន្តហោះ​ស្តេច​ស្វា​ស៊ី​ឡង់​ដើម្បី​ដោះស្រាយ​រឿង​បំណុល​សិន​យន្តហោះ​ផ្លូវការ​របស់​ព្រះមហាក្សត្រ​នៃ​ប្រទេស​ស្វា​ស៊ី​ឡង់ Mswati ទី​៣ ត្រូវបាន​បង្ខាំង​នៅក្នុង​ប្រទេស កាណាដា​ជា ដ្បិត​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បំណុល​ជាមួយនឹង​សហគ្រិន​ជនជាតិ​សិង្ហ​បុរី​។ យោងតាម​លិខិត​របស់​តុលាការ​កាណាដា ការ​បង្ខាំង​យន្តហោះ​របស់​ស្តេច​ប្រទេស​តំបន់​អាហ្វ្រិក​អង្គ​នេះ​គឹជា​លើក​ទី​២ ហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។​

​សហគ្រិន​សិង្ហ​បុរី​ជំនាញ​ផ្នែក​យន្តហោះ លោក  Shanmuga Rethenam បាន​បង្ខាំង​យន្តហោះ​ផ្លូវការ​របស់ មហាក្សត្រ​ស្វា​ស៊ី​ឡង់ Mswati ទី​៣ ក្រោម​អំណាច​របស់​តុលាការ​កាណាដា​ដែល​បានចេញ​កាលពី​ថ្ងៃទី​០៥ ខែឧសភា​កន្លងទៅ បន្ទាប់ពី  បាន​បង្កក​គណនី​ធនាគារ​បរទេស​របស់​មហាក្សត្រ​អង្គ​នោះ​ដោយបាន​ចោទថា​ជំពាក់​លុយ​លោក ប្រមាណ​៨​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត​មាន Reuters​។

​លោក Rethenam បាន​អះអាងថា លោក បាន​លក់​យន្តហោះ​ទៅ​ឲ្យ​ស្តេច Mswati នៅក្នុង​ឆ្នាំ​២០១០​។ ហើយ យន្តហោះ​នោះ ត្រូវបាន​ឃាត់ទុក​រយៈពេល​៤​ខែ​កាលពី​ឆ្នាំមុន ហើយ​ក្រោយមក​ភាគី​ស្តេច​ស្វា​ស៊ី​ឡង់ បាន​សន្យា​ផ្តល់​សំណង​៣.៥​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​ដកស្រង់​ការអះអាង​របស់លោក Rethenam ក្នុង​ដីកា​របស់​តុលាការ​កាណាដា ថា​សំណុំ​រឿងនេះ ត្រូវបាន សើរើ​ឡើងវិញ​នៅក្នុង​ឆ្នាំ​២០១៦​នេះ​ជាមួយនឹង​បញ្ជា​បង្កក​គណនី​របស់​ស្តេច​នោះ​ជា​លក្ខណៈ អន្តរជាតិ​ផងដែរ​។

​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ស្វា​ស៊ី​ឡង់ Percy Simelane បាន​ប្រតិកម្ម​នៅ​ថ្ងៃទី​១៦ ខែឧសភា ថា ព្រះមហាក្សត្រ បាន​អះអាងថា មិនបាន​ជំពាក់​លុយ​លោក Shanmuga Rethenam​នោះទេ តែ​ក៏​មិនបាន​បកស្រាយ​លម្អិត​អ្វី​ដែរ​។

​បើ​យោងតាម​សារព័ត៌មាន The Zimbabwe Daily ព្រះមហាក្សត្រ​ស្វា​ស៊ី​ឡង់ បាន​ជាប់បំណុល​សរុប ប្រមាណ ១៣១​លាន​ដុល្លារ ដោយសារ​ស្តេច​រូបនោះ បានបញ្ចប់​ប្រតិបត្តិការ​នៃ​រុករក​រ៉ែ​របស់​ក្រុមហ៊ុន Rethenam ដោយ​មិនមាន​ការយល់ព្រម​ពី​ក្រុមហ៊ុន​នោះ​៕