ប្រធាន​លីកាដូ​ទទួល​បាន​មេដាយ​សន្តិភាព​ពី​បារាំង​ជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស (វគ្គ​បញ្ចប់)

ប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO) អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ត្រូវបានប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) សម្រេចប្រគល់មេដាយស្ដីពីការកសាងសន្តិភាព និងការលើកកម្ពស់កិត្តិយសរបស់ប្រទេសបារាំង ផងដែរ។

ប្រធាន​លីកាដូ​ទទួល​បាន​មេដាយ​សន្តិភាព​ពី​បារាំង​ជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស (វគ្គ​បញ្ចប់)ប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO) អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។ RFA/Cheu Sideth

ក្នុងបេសកកម្មរយៈពេលប្រមាណ ២៤ឆ្នាំកន្លងទៅនេះ ចាប់តាំងពីអង្គការនេះបានបង្កើតឡើងក្រោយឆ្នាំ១៩៩២ មក អ្នកស្រី ពុង ឈីវកេក ឲ្យដឹងថា ស្ទើរពេញមួយជីវិតរបស់អ្នកស្រីនេះ មានកិច្ចការជាច្រើនដែលអ្នកស្រីបានបំពេញសម្រាប់ជាតិមាតុភូមិ ដូចជាការពារ និងលើកស្ទួយឲ្យមានការគោរពសិទ្ធិមនុស្ស ជាដើម។ មិនតែប៉ុណ្ណោះ កិច្ចប្រឹងប្រែងដ៏ចម្បង គឺក្រុមគ្រួសាររបស់អ្នកស្រី បានផ្ដួចផ្ដើមនាំឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីកម្ពុជា។

សូមស្ដាប់បទសម្ភាសន៍វគ្គបញ្ចប់របស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ម៉ម មុនីរតន៍ ជាមួយនឹងអ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក អំពីរឿងនេះដូចតទៅ៖

ប្រភពៈ RFA

  • ប្រធាន​លីកាដូ​ទទួល​បាន​មេដាយ​សន្តិភាព​ពី​បារាំង​ជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស (វគ្គ​បញ្ចប់)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ប្លែកៗ