ទទួលយក​ការ​ភ្នាល់​ថ្នូរ​នឹង​ទឹកប្រាក់ ១០០.០០០ ដុល្លារ បុរស​ម្នាក់​ហ៊ាន “​បណ្តុះ​” សុដន់​មូលក្លំ​លើ​ដើមទ្រូង​

ដោយសារចង់បានលុយ ១០០.០០០ ដុល្លារ, បុរសសញ្ជាតិកាណាដា១រូប បានទទួលយកការភ្នាល់របស់មិត្តភក្តិ ហើយ “បណ្តុះ” សុដន់មូលក្លំលើរាងកាយរយៈពេល ២០ ឆ្នាំ មកហើយ ។

នោះគឺ Brian Zembic ជើងកាស៊ីណូវ័យ ៥៥ ឆ្នាំ នៅកាណាដា ហើយទើបបង្ហាញវត្តមានក្នុងកម្មវិធីវះកាត់កែសម្ផស្សរបស់វេជ្ជបណ្ឌិតល្បីល្បាញ២រូប គឺបណ្ឌិត Terry Dubrow និងបណ្ឌិត Paul Nassif នាយប់ថ្ងៃទី ២៤ ឧសភា សប្តាហ៍ក្រោយ ដើម្បីពឹងពាក់ពួកគេទាំង២ “គាស់” យកបានសុដន់១គូដែលស្ថិតលើដើមទ្រូងរបស់លោក ២០ ឆ្នាំ មកហើយ ។

មូលហេតុដែល Zembic មកកាន់កម្មវិធីនេះខុសប្លែកទាំងស្រុង ប្រៀបនឹងអ្នកមុនៗដែលចូលរួមកម្មវិធី ។ ព្រោះតែលោក “បញ្ចុះ” សុដន់ ពុំមែនបំណងស្អាត តែដើម្បីការភ្នាល់លុយ ។

ទទួលយក​ការ​ភ្នាល់​ថ្នូរ​នឹង​ទឹកប្រាក់ ១០០.០០០ ដុល្លារ បុរស​ម្នាក់​ហ៊ាន “​បណ្តុះ​” សុដន់​មូលក្លំ​លើ​ដើមទ្រូង​Zembic បង្អួតសុដន់របស់ខ្លួន ហើយនិយាយថាៈ នេះជា១សែនដុល្លាររបស់ខ្ញុំ

តាម Zembic នោះនៅអំឡុងឆ្នាំ ១៩៩៦ លោកជាមួយមិត្តស្រី ព្រមទាំងមិត្តភក្តិ២នាក់ទៀត កំពុងស្ថិតក្នុងភោជនីយ៌ដ្ឋានមួយនៅទ្វីបអឺរ៉ុប ។ គ្រានោះ មិត្តស្រីរបស់គាត់បានស្លៀកពាក់យ៉ាងសិចស៊ីបង្អួតសុដន់របស់ខ្លួន ។

ផ្តើមពីនោះ Zembic ពោលថាៈ “ប្រសិនមានសុដន់ដូចនេះ ខ្ញុំជឿថា អ្នកដទៃនឹងចាប់អារម្មណ៍ចំពោះខ្ញុំដូចនាងដែរ!” ។

ទទួលយក​ការ​ភ្នាល់​ថ្នូរ​នឹង​ទឹកប្រាក់ ១០០.០០០ ដុល្លារ បុរស​ម្នាក់​ហ៊ាន “​បណ្តុះ​” សុដន់​មូលក្លំ​លើ​ដើមទ្រូង​បុរសរូបនេះ រួមរស់ជាមួយសុដន់របស់ខ្លួនអស់កាល២០ឆ្នាំ

ពាក្យពេចន៍សន្ទនានេះរបស់ Zembic បានក្លាយជាប្រធានបទមួយសំរាប់មិត្តភក្តិលោក ដោយពួកគេដាក់ចេញលុយភ្នាល់ ១ សែនដុល្លារ ប្រសិនបើ Zembic ហ៊ានធ្វើតាមអ្វីដែលខ្លួននិយាយ ។

ជាជើងកាស៊ីណូដាច់យ៉ៃដូច Zembic ១សែនដុល្លារ ពិតជាច្រើន ។ គាត់បាននៅជួបជាមួយវេជ្ជបណ្ឌិតម្នាក់នៅបូរីញូវយ៉ក ហើយប្រើទេពកោសល្យល្បែងរបស់ខ្លួនលេងឈ្នះវេជ្ជបណ្ឌិតរូបនោះ ៥០០០ ដុល្លារ ។ គាត់ក៏បញ្ចុះបញ្ចូលឲ្យវេជ្ជបណ្ឌិតរូបនេះជួយ “បណ្តុះ” សុដន់១គូឲ្យខ្លួន ។

ទទួលយក​ការ​ភ្នាល់​ថ្នូរ​នឹង​ទឹកប្រាក់ ១០០.០០០ ដុល្លារ បុរស​ម្នាក់​ហ៊ាន “​បណ្តុះ​” សុដន់​មូលក្លំ​លើ​ដើមទ្រូង​Zembic ពេលពុំទាន់វះកាត់ដើមទ្រូង

ការវះកាត់បានជោគជ័យនៅខែ តុលា ១៩៩៦ គាត់ត្រឡប់ទៅជួបមិត្តមិត្តទាំង២របស់ខ្លួន ។ ពួកគេផ្ទុះសំណើចស្ទើរឆ្កួត ហើយក៏ទូទាត់លុយបណ្តើរៗទាល់តែអស់ ។ ទោះបីចប់ “កិច្ចសន្យា” ក្តី តែ Zembic ពុំទទួលយកការវះកាត់សុដន់នោះចេញទេ ។ គាត់ទុករហូត ២០ ឆ្នាំ ។

ទទួលយក​ការ​ភ្នាល់​ថ្នូរ​នឹង​ទឹកប្រាក់ ១០០.០០០ ដុល្លារ បុរស​ម្នាក់​ហ៊ាន “​បណ្តុះ​” សុដន់​មូលក្លំ​លើ​ដើមទ្រូង​ទោះយ៉ាងណា បុរសពិតៗ ពុំចាំបាច់មានសុដន់មូលក្លំទេ

ឥឡូវគាត់ចង់វិលមកសភាពដើមវិញ ទើបសំរេចចិត្តរស់នៅពឹងពាក់បណ្ឌិតទាំង២ខាងលើ តាមរយៈកម្មវិធី១នាថ្ងៃទី ២៥ ឧសភា ខាងមុខ ៕