ស្មូម​សញ្ជាតិ​ឥណ្ឌា​ម្នាក់​មាន​រហស្សនាម​… សេដ្ឋី​ស្មូម​

បុរសស្នូមម្នាក់ដែលសុំលុយតាមដងវិថីនៅឥណ្ឌា ដោយចៃដន្យត្រូវបានរកឃើញមានករណីដល់ទៅ ៤ ក្នុងធនាគារ ព្រមទាំងដី ២ កន្លែងធំៗ ព្រមទាំងជាអ្នកឲ្យខ្ចីលុយចងការផងដែរ ។

បុរសឈ្មោះ Pappu Kumar អាយុ ៣៣ ឆ្នាំ បានសន្យំប្រាក់បានច្រើនគួរសម ក្រោយពីប្រកបរបរស្មូម ៨ ឆ្នាំ តាមដងវិថីនៃទីក្រុង Patna រដ្ឋ Bihar ។ បុរសរូបនេះ មានលុយប្រមាណ ៥០០.០០០ រូពី (៧.៥០០ ដុល្លារ) ផ្ញើនៅគណនី ៤ នាធនាគារផ្សេងៗគ្នា ព្រំទាំងទ្រព្យសម្បត្តិដទៃទៀត មានតម្លៃប្រមាណ ១៨៥.០០០ ដុល្លារ ។

ស្មូម​សញ្ជាតិ​ឥណ្ឌា​ម្នាក់​មាន​រហស្សនាម​… សេដ្ឋី​ស្មូម​

លើសពីនេះ Kumar នៅបានឲ្យអ្នកលក់ដូរក្នុងតំបន់ដែលខ្លួនរស់នៅ ខ្ចីលុយចងការ ហើយរស់នៅប្រចាំថ្ងៃដោយសារការប្រាក់កម្ចីនេះ ។ បុរសស្មូមសេដ្ឋីរូបនេះ ឲ្យដឹងថា គេពុំទាន់មានបំណងបោះបង់ចោលរបរនេះឡើយ ៕

  • ស្មូម​សញ្ជាតិ​ឥណ្ឌា​ម្នាក់​មាន​រហស្សនាម​… សេដ្ឋី​ស្មូម​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ប្លែកៗ