សង្គម​វែក​ចក

ទូ​ទាំង​ប្រទេស​គ្មាន​ថ្ងៃ​ណាមួយ​មិន​ចាប់​បាន​អ្នក​ញៀន​ថ្នាំ​...​អ្នក​ប្រើប្រាស់​...​អ្នក​ជួញដូរ​ទេ​...​។ អាច​បញ្ជាក់​បាន​ថា ថ្នាំ​ញៀន​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស​...​តាំងពី​ទីក្រុង​រហូត​ដល់​ជនបទ​...​ចុងកាត់មាត់ញក​ណា​ក៏​មាន​ដែរ ។​

ពេល​ណា​ចាប់​បាន​...​សម្រាប់​អ្នក​ប្រើប្រាស់​បាន​ត្រឹមតែ​អប់រំ​...​ផាកពិន័យ​ប្រាក់​តិចតួច រួច​ដោះ​លែង​វិញ​...​ចំពោះ​អ្នក​ចែកចាយ​...​អ្នក​ជួញដូរ​...​ទោះ​តូច​ក្តី ធំ​ក្តី​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់ គឺ​ជាប់គុក ។

មាន​ពេល​ខ្លះ​...​សម្រាប់​កូនក្មួយ​អ្នកមាន​ប្រាក់​...​មាន​អំណាច​លាយឡំ​...​បាន​រួចខ្លួន​ទាំងអស់ រួច​ទាំង​ចង្កោម​ក៏​មាន​ដែរ​...​ចង់​អ្នកឯង​ចែកចាយ ឬ​ជួញដូរ​ក៏​ដោយ​...​បាន​ក្លាយទៅជា​អ្នក​ប្រើប្រាស់​វិញ​ដើម្បី​បាន​រួច​ពី​គុក​..​។

អ្នក​ចែកចាយ​មាន​តិច​ជាង​អ្នក​ប្រើប្រាស់​...​។ ដោះ​លែង​អ្នក​ប្រើប្រាស់​...​ដូច​ឱ្យទៅ​ប្រើប្រាស់​វិញ​ដដែល​...ដោយ​ប្រការ​ហ្នឹងហើយ​...​បានជា​ចាប់​អ្នក​ញៀន​ថ្នាំ​ចាប់​មិន​ចេះ​អស់​...​យូរ​ៗ​ទៅ​មាន​ប្រើប្រាស់​ដដែល​នៅ​ទូ​ទាំង​ប្រទេស​...​មិន​ខុស​ពី​គេ​ដើរ​«​វែក​ចក​»​ឡើយ ។

ដឹង​ច្បាស់​ហើយ​...​អ្នក​ញៀន​ថ្នាំ​...​ឬ​អ្នក​ញៀនអាភៀន​...​មិន​ងាយ​បាត់​ញៀន​ទេ មួយ​ជីវិត ។
ឱ ! សង្គម​យើង​អើយ​...​វែក​ចក​មួយ​ជីវិត ៕
                   អា​ឡេវ