ស្លាប់​៤ របួស​ធ្ងន់-ស្រាល៩ កាល​ពីម្សិល​មិញ​

រាជ​ធានី​​ភ្នំពេញ​ ៖ កាលពី​​ថ្ងៃ​ទី​១៦ ​ឧសភា ​២០១៦ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​ បាន​កើតឡើង​ចំនួន​៩​លើក យប់​៤​លើក ​មនុស្ស​ស្លាប់​​៤​នាក់ រង​របួសធ្ងន់៧​នាក់ (ស្រី​ម្នាក់) និង​របួសស្រាល​​២​នាក់ ។ ​​នេះយោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ ។​​​

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង៩​លើក​នេះ បណ្តាល​​ឱ្យ​​ខូចខាត​យានយន្តសរុបចំនួន១៧​គ្រឿង រួម​មានម៉ូតូ​ចំនួន១២​គ្រឿង រថយន្ត​ធុន​តូចចំនួន៥​គ្រឿង ។​

ចំពោះ​មូលហេតុ​​បណ្តាលឱ្យ​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានល្មើស​ល្បឿន៤​លើក មិន​គោរព​សិទ្ធិ២​លើក ស្រវឹង១​លើក ប្រជែង១​លើក បត់​គ្រោះថ្នាក់១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៦​នាក់ យប់​២​នាក់​ ។ ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មានផ្លូវជាតិចំនួន៧​លើក ផ្លូវ​ខេត្ត​-​ក្រុងចំនួន១​លើក និង​ផ្លូវលំ​ចំនួន១​លើក ដោយឡែក ​យានយន្ត​ដែល​បង្កហេតុ រួម​មានម៉ូតូ៧​លើក រថយន្ត​ធុន​តូច២​លើក​។​

ខេត្ត-រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មានខេត្តកំពង់ស្ពឺ២​លើក ស្លាប់​២​នាក់របួស​ម្នាក់ ខេត្តព្រះវិហារ ១​លើក ស្លាប់​​​ម្នាក់ របួស​២​នាក់ និង​ខេត្ត​ត្បូងឃ្មុំ១​លើក ស្លាប់​ម្នាក់ របួស២​នាក់​។​