មិន​​សម​ កើត​ករណី​នេះសោះ​!

​ខេត្ត​បន្ទាយមានជ័យ ៖ បុរស​ចំណាស់ម្នាក់ ​ដើរ​​កាត់​មុខ​អេស្កាវ៉ាទ័រ​​កំពុង​​ចូក​​ដំឡូង​មីដាក់​ក្នុង​​ឃ្លាំង ​ស្រាប់​តែអ្នក​បើក​​មើល​​មិន​ឃើញ​បាន​កិន​​បុរស​នោះ​​ស្លាប់​​ក្នុង​ថ្លុកឈាម ​ដែលហេតុការណ៍នេះ​កើតឡើង​ កាលពី​​វេលា​ម៉ោង​០៤ ​និង​១៥​នាទី​ល្ងាច​​ថ្ងៃ​ទី​១៦ ​ឧសភា ​២០១៦ ​ស្ថិតនៅ​​​ទី​​លាន​ហាល​ដំឡូង​មី ​​ក្នុងភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ ។

ប្រភព​​ឱ្យ​ដឹង​​ថា​ ​អ្នកបើក​អេស្កាវ៉ាទ័រ​ឈ្មោះ​ស្រន វណ្ណៈ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ថ្មពួក ឃុំស្រុក​ថ្មពួក ខេត្តបន្ទាយមាន
ជ័យ ។ ​ចំណែក​​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អឿ​ល លី​ន ​អាយុ​៥០​ឆ្នាំ ជា​កសិករ​ មានទីលំ​នៅ​ភូមិ​ថ្ម​រមៀល​​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ​ ​។

​ប្រភពបន្តថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ដើរ​ចេញពី​កន្លែង​ជញ្ជីង​​ថ្លឹង ​កាត់មុខអេស្កាវ៉ាទ័រ​​កំពុង​តែ​ចូកដំឡូង​មី​​​ ដោយ​អ្នកបើក​​​បាំង​​មើល​មិនឃើញ ​ក៏បុក​ជន​រងគ្រោះ​​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ករណី​នេះ​ អ្នកបើកបរ​​​មិន​បាន​រត់គេច​ខ្លួន​ឡើយ​ ។ចំពោះ​មូលហេតុ​ បង្កឱ្យ​​កើត​​មាន​គ្រោះ​ថ្នាក់​នេះ  គឺមកពីជន​រង​គ្រោះ​ដើរ​កាត់មុខ​​អេស្កាវ៉ាទ័រ​​មិន​​បាន​ប្រុង​ប្រយ័ត្ន ចំណែក​អ្នក​បើក​​ក៏​មិន​បាន​​ប្រយ័ត្ន​ដូចគ្នា ក៏​​​បុក​​ជន​រង​គ្រោះ​តែម្តង ​។ បច្ចុប្បន្ន ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​។