ម្សិលមិញ ស្លាប់២ របួសធ្ងន់-ស្រាល​២៣

រាជធានី​ភ្នំពេញ ​៖ កាលពី​​ថ្ងៃ​ទី​១៧ ​ឧសភា ​២០១៦ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​​កើតឡើង​ចំនួន១២​លើក (​យប់៥​លើក​) ​​មនុស្ស​ស្លាប់២​នាក់ ( ស្រី១​នាក់​) រង​របួសធ្ងន់១៧​នាក់ (ស្រី៤​នាក់) និង​របួសស្រាល៦​នាក់ (ស្រី១​នាក់​) ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១២​លើក​​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្តសរុបចំនួន២០​គ្រឿង រួម​មានម៉ូតូ​ចំនួន១២​គ្រឿង​, រថ​យន្ត​ធុន​តូចចំនួន៦​គ្រឿង​, ​រថយន្ត​ធុន​ធំ២​គ្រឿង ។ ​នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សា​ធារ​ណះ ។

ចំពោះ​​​មូលហេតុ ​ដែល​​​បណ្តាលឱ្យ​​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​​ល្បឿន៥​លើក​, មិន​គោរព​សិទ្ធិ១​លើក​, ស្រវឹង​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, បត់​គ្រោះថ្នាក់២​លើក​, ងងុយដេក១​លើក​, កត្តា​យានយន្ត១​លើក​ស្លាប់ ​។ ក្នុង​នោះ​ អ្នក​មិន​ពាក់មួក​​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៩​នាក់ (យប់៦​នាក់ ) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មានផ្លូវជាតិ ចំនួន៧​លើក ផ្លូវ​ខេត្ត​-​ក្រុងចំនួន១​លើក និង​ផ្លូវលំ​ចំនួន១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មានម៉ូតូ៧​លើក រថយន្ត​ធុន​តូច២​លើក ។ ខេត្ត-រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន ខេត្ត​ពោធិ៍​សាត់ ១​លើក​(​ស្លាប់១​នាក់ របួស២​នាក់​), ខេត្តព្រះវិហារ១​លើក​(​ស្លាប់១​នាក់ របួស១​នាក់​), និង​ខេត្តមណ្ឌលគិរី១​លើក​( របួស៤​នាក់ ស្រី២​នាក់​)​ ។