ស្លាប់១ របួសធ្ងន់-ស្រាល​១០ ម្សិលមិញ​

រាជ​ធានី​ភ្នំពេញ ៖ ​កាល​ពី​​ថ្ងៃ​ទី​១៨ ​ឧសភា ​​២០១៦ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ បាន​កើតឡើង​​ចំនួន​៦​លើក
(​យប់​១​លើក​) មនុស្ស​ស្លាប់​១​នាក់ (​ប្រុស​) រង​របួសធ្ងន់​៤​នាក់ ( ស្រី​១​នាក់ ) និង​របួសស្រាល៦​នាក់ (ស្រី​១​នាក់​) ។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បណ្តាល​ឱ្យ​ខូចខាត​យានយន្តសរុប​ចំនួន១២​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង​ ។

ចំពោះ​មូលហេតុ​​​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ រួម​មានល្មើស​ល្បឿន១​លើក​, ស្រវឹង២​លើក ,​មិន​ប្រកាន់​ស្តាំ៣​លើក (​ស្លាប់​១​នាក់​) ។ ក្នុង​នោះ​ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៥​នាក់ (ថ្ងៃ) ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មានផ្លូវជាតិចំនួន ៤​លើក ផ្លូវ​ខេត្ត​-​ក្រុងចំនួន១​លើក និង​ផ្លូវលំ​ចំនួន១​លើក ។ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ រួម​មានម៉ូតូ៤​លើក រថយន្ត​ធុន​តូច២​លើក ។ ខេត្ត-រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មានភ្នំពេញ១​លើក​(​ស្លាប់១​នាក់ និង​ខេត្ត​កែប២​លើក របួស ៤​នាក់ (​ស្រី១​នាក់​)​។