ម្សិលមិញ​គ្រោះថ្នាក់ចរាចរណ៍​សម្លាប់មនុស្ស០៣នាក់

រាជធានីភ្នំពេញ ៖​ យ៉ាងហោចណាស់មនុស្ស០៣នាក់​បានស្លាប់ និងរបួស១២នាក់​ ក្នុង០​៩នាក់របួសធ្ងន់​ដោយសារគ្រោះថ្នាក់​ចរាចរណ៍​១១លើក ​កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី២២ ឧសភា ២០១៦ ។

បើតាមរបាយការណ៍​របស់នាយកដ្ឋាននគរបាលចរាចរណ៍​និងសណ្តាប់ធ្នាប់សាធារណៈនៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង​មហាផ្ទៃបានបង្ហាញឲ្យដឹងទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍​ទំាង១១លើកខាងលើ ​បណ្តាលឲ្យខូចខាតយានយន្ត​សរុប២១គ្រឿង (ម៉ូតូ១៦គ្រឿង​និងរថយន្តធុនតូច០៥គ្រឿង) ​ហើយមូលហេតុដែល​បង្កឲ្យកើតមានគ្រោះថ្នាក់នេះដែរ បណ្តាលមកពី​ល្មើស​ល្បឿន​០៥លើក ​(ស្លាប់៣នាក់) ​ស្រវឹង០១លើក​ មិនគោរពសិទ្ឋិ០២លើក ​និងបត់គ្រោះថ្នាក់ ​​០២លើក ៕