គ្រោះថ្នាក់ប៉ុណ្ណេះ ថ្ងៃក្រោយប្រាកដ​ជា​រាង​!

រាជធានីភ្នំពេ​ញ ៖​ បុរស​​២​នាក់​​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ បើក​លឿន​ដូច​ហោះ​មក​ដល់​ផ្លូវ​កោង ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​​ឱ្យុ​ដួល​រង​របួសធ្ងន់​ទាំង​២​​នាក់ កាលពី​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៣ ​ឧសភា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ​​ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​បុរស​២​នាក់​​ស្រវឹងស្រា​ជោ​កជាំ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BR-6423​ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ជា​ផ្លូវ​កោង​បើក​ម៉ូតូ​ល្បឿន​ពេក​ចាប់​ហ្វ្រាំង មិន​ទាន់​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​​ផ្លូវ បណ្តាល​ឱ្យ​​ដួល​រង​របួសធ្ងន់​ទាំង​២​នាក់ ម្នាក់​ជា​អ្នក​ជិះ​ពីក្រោយ​ហោះ​រំលង​រនាំង​ដែក​ចម្ងាយ​​២០​ម៉ែត្រ។ 

រីឯ​អ្នក​ឌុ​ប​វិញ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​អូ​ស​១០​ម៉ែត្រ ។ ចំណែកឯ​ម៉ូតូ​ជន​រង​គ្រោះ​វិញ ​ដួល​ហូ​ស​៥០​ម៉ែត្រ​ខូចខាត​​ទាំងស្រុង តែ​រនាំង​ដែក​​ពុះ​ចែកផ្លូវ​ មិន​មាន​ខូចខាត​ទេ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់​ ​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ។ ចំណែក​ឯ​ម៉ូតូ​ជន​រង​គ្រោះ​វិញ ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​​ឱ្យ​​ជំនាញ​ខណ្ ឌ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ៕