រសៀលថ្ងៃស្អែក​ លោក កឹម សុខា ​ជួបគណៈប្រតិភូអង្គការ​មូលនិធិខូហ្វីអាណាន់

រាជធានីភ្នំពេញ ៖​ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា​ នឹងជួបពិភាក្សា​ការងារជាមួយគណៈ​ប្រតិភូនៃ​អង្គការ​មូលនិធិ​​ខូហ្វីអាណាន់​ (Kofi Annan Foundation) ​ដឹកនំាដោយលោក ​Alan Doss ​នាយកប្រតិបត្តិ ។

បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់គណបក្សសង្រ្គោះជាតិ​បានឲ្យដឹងទៀតថា ​ជំនួបដែលនឹងធ្វើឡើង​នៅវេលាម៉ោង​៤រសៀល​ថ្ងៃទី២៣ ឧសភា ​២០១៦ ​នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ​ ក្នុងសង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យនោះ​នឹង​ពិភាក្សា​អំពី«ការបោះឆ្នោត​ លទ្ឋិប្រជាធិបតេយ្យ​និងសន្តិសុខ» ៕