រសៀល​នេះ លោក កឹ​ម សុខា ជួប​គណៈប្រតិភូ​អង្គការ​មូលនិធិ​ខូ​ហ្វី​អាណា​ន់

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​អង្គការ​មូលនិធិ​ខូ​ហ្វី​អាណា​ន់ (Kofi Annan Foundation) ដឹកនាំ​ដោយ​លោក Alan Doss នាយក​ប្រតិបត្តិ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំនួប​ដែល​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ២០១៦ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​នោះ​នឹង​ពិភាក្សា​អំពី​ «​ការ​បោះ​ឆ្នោត ល​ទ្ឋិ​ប្រជាធិបតេយ្យ​និង​សន្តិសុខ​» ៕