បងប្រុស​លោកប្រមុខការពារ​ជាតិខ្មែរ​ទទួលមរណភាព

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ​បងប្រុសលោកឧបនាយករដ្ឋមន្រ្តី​ ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ ​គឺលោក ទៀ សុទ្ឋ ​បានទទួលមរណភាព​នៅព្រឹកថ្ងៃទី២២​ ឧសភា ២០១៦ ​ដោយរោគាពាធ​ក្នុងជន្មាយុ៧៣ឆ្នាំ ។ បច្ចុប្បន្ន សព ​លោក ទៀ សុទ្ឋ ​ត្រូវបានក្រុមគ្រួសារសាច់ញាតិ​កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ​ ក្នុងខណ្ឌទួលគោក ៕