ផ្សារ​កណ្តាល​អាច​បញ្ជៀ​ស​ពី​ការ​លិច​ទឹក​ក្នុង​រដូវភ្លៀង​ខាង​មុខ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ផ្សារ​កណ្តាល​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​លែង​ព្រួយបារម្ភ​ពី​ការ​លិច​ទឹកភ្លៀង​ង​ទៀត​ហើយ ដោយសារ​តែ​មានការ​យកចិត្តទុកដាក់​ពី​អភិបាល​ខណ្ឌដូនពេញ និង​លោក ចាប ឌី​ណា ប្រធាន​ផ្សារ​កណ្តាល រៀបចំ​ដាក់​ប្រព័ន្ធ​លូ និង​មានការ​សហការ​ល្អជា​មួយ​អាជីវករ ប្រជាពលរដ្ឋ​នាំ​គ្នា​ដាក់​សំរាម​ក្នុង​ធុង​គោលដៅ​បាន​កំណត់ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា ២០១៦ មាន​ភ្លៀង​មួយ​មេ​យា​៉​ង​ធំ ហើយ​ក្រោយ​ពី​ភ្លៀង​ទឹក​ស្រក​លឿន​គួរ​ឲ្យ​ចាប់អារម្មណ៍​។