ក្បួន​ដង្ហែ​សាកល្បង​ត្រៀម​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល

ខេត្តសៀមរាប ៖ នៅ​ចុង​ស​ប្តា​ហ៍នា​ថ្ងៃ​សៅរ៍ ទី​២១ ឧសភា ២០១៦ ត្រូវ​នឹង​ថ្ងៃ​១​រោ​ជ ខែ​ពិសាខ ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ នៅ​មុខ​បរិវេណ​ព្រ​លានជល់ដំរី នៃ​ប្រាសាទ​អង្គរ​ធំ ខេត្តសៀមរាប មាន​ធ្វើ​ព្រះរាជ​ពិធី​ក្បួន​ដង្ហែ​សាកល្បង​ត្រៀម​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នៅ​ថ្ងៃ​ទី២៤ ឧសភា ។

ព្រះរាជ​ពិធី​ដង្ហែ​សាកល្បង​នេះ ក៏​មាន​វត្តមាន​ខ្ពង់ខ្ពស់​របស់​សម្តេច​ជហ្វា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​បរមរាជវាំង និង​លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ, លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ទាំង​អស់លោក លោកស្រី​នៃ​ក្រុមការងារ​ផង​ដែរ ។

ក្នុង​ការ​រៀបចំ​ក្បួន​ដង្ហែ​សាកល្បង​ត្រៀម​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នោះ  ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ និង​​អន្តរជាតិ បាន​ធ្វើការ​រៀបចំ​ទៅ​តាម​ផែន និង​ផ្នែក​នី​មួយ​ៗ ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ទៀត​ផង ។ ក្នុង​ពិធី​ដង្ហែ​ក្បួន​សាកល្បង​នេះ សេ្ត​ច​នាគ ត្រូវ​តំណាង​ដោយ​លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ធ្វើ​ជា​ព្រះ​មេ​ហួ ។  ក្នុង​ក្បួន​ដង្ហែសាកល្បង​នេះ បាន​ចេញដំណើរ​ពីមុខ​ប្រាសាទបាពួន ឆ្ពោះ​មក​ទីលាន​ព្រះ​ស្រែ ហើយ​បាន​បន្ត​ឆ្ពោះទៅ​ព្រះ​ពន្លា​ជ័យ នៃ​វេទិកា ដោយ​បាន​ប្រព្រឹត្ត​ទៅ​តាម​កម្មវិធី​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ និង​​អន្តរជាតិ ដែល​បាន​ព្រៀង​ទុក​រួច​មក ស្តេច​នាគ និង​ព្រះ​មេ​ហួ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ទីលាន​ព្រះ​ស្រែ  ។