ល្មោភណាស់ កណ្ដាលផ្លូវ​ក៏​ហ៊ាន​ដែរ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​សិស្សសាលា​ម្នាក់​ខណៈ​កំពុង​បណ្ដើរម៉ូតូ​បែក​កង់​ ត្រូវ​បាន​ជន​ល្មោភកាម​ម្នាក់​វាយ​នាង​៣​ដៃ​ហើយ​ចាប់​សម្រាត​សំពត់ និង​ចាប់​ហែក​ខោ​ក្នុង​ប៉ង​ចាប់រំលោភ​តែ​មិន​បាន​សម្រេច ។ ហេតុការណ៍​ប៉ង​ចាប់រំលោភ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវលំ​មួយ​កន្លែង ។

តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី​សិស្សសាលា​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ ខណៈ​នាង​ពេល​នាង​កំពុង​បណ្ដើរ​ម៉ូតូ​(​ម៉ូតូ​បែក​កង់​) ជនសង្ស័យ​បាន​ហៅ​នាង​ឈប់ ហើយ​វាយ​នាង​៣​ដៃ បន្ទាប់​មក​ក៏​ចាប់​សម្រាត​សំពត់ និង​ចាប់​ហែក​ខោ​លី​អូ​របស់​នាង​បំណង​ចាប់រំលោភ តែ​បាន​បុរស​អ្នក​ចាំចម្ការ​ម្នាក់​ចេញ​មក​ជួយ​ទាន់ ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

លោក​វរសេនីយ៍ឯក ស ប៊ុ​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ជន​សង្ស័យ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ។ លោក​បញ្ជាក់ថា ជនសង្ស័យ​នឈ្មោះ អ៊ិ​ន ប្រាក់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងលិច​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត​ចម្ងាយ​៥០០​ម៉ែត្រ ស្ថិត​នៅ​ព្រំប្រទល់​ភូមិ​ចាន់គិរី សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​បញ្ជូន​មក​មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាក​សួង ។