ចាប់ពី​ថ្ងៃស្អែក​រាជធានី​ភ្នំពេញ​អាច​នឹង​មាន​ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន

រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​ព្យាករ​លើ​របាយ​ទឹកភ្លៀង​ប្រចាំ​ស​ប្តា​ហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញ​ថា រាជធានី​ភ្នំពេញ​អាច​នឹង​ទទួល​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​ចាប់​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ ឧសភា​២០១៦ ។ ក្រៅពី​រាជធានី​ភ្នំពេញ នៅ​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃ​ទី​២៨ ឧសភា ភ្លៀង​នឹង​បន្ត​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ផង​ដែរ ៕