អ្នកកាសែត​១៥​នាក់​នឹង​ត្រូវ​ទៅ​អង្កេត​មើល​ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​១៥​នាក់ ត្រូវ​បាន​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​(ICFJ) នៅ​សហរដ្ឋអាមេរិក​ជ្រើសរើស​ឲ្យ​ចូល​រៀន​រយៈពេល​៦​ស​ប្តា​ហ៍ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ ឧសភា ដល់​ថ្ងៃ​ទី​១១ កក្កដា ២០១៦​។

មជ្ឈមណ្ឌល (ICFJ) បាន​បញ្ជាក់​ថា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​អ្នកកាសែត​ចំនួន​១៥​នាក់​នឹង​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​ទស្សនកិច្ច​សិក្សា និង​យក​ព័ត៌មាន​នៅ​សហរដ្ឋអាមេរិក​ក្នុង​ពេល​បោះ​ឆ្នោត​ប្រ​ធានា​ធិ​ប​តេ​យ្យ​ក្នុង​ខែតុលា ២០១៦​។

វគ្គ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​សម្រាប់​រយៈពេល​បោះ​ឆ្នោត កម្មវិធី​នេះ ផ្តោត​លើ​ការ​យក​ព័ត៌មាន​នៅ​ក្នុងអំឡុងពេល​បោះ​ឆ្នោត និង​ការ​រាយការណ៍​ព័ត៌មាន​អំពី​ដំណើរការ​បោះ​ឆ្នោត​ដល់​អ្នកកាសែត​កម្ពុជា កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យសុំ​ថ្ងៃ​ទី​៦ ឧសភា ២០១៦ ចុច​ត្រង់នេះ ដើម្បី​ទទួល​បាន​ពាក្យសុំ Link ដោយ​បាន​ទទួល​មូលនិធិ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។

មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន (ICFJ) សូម​ជូនដំណឹង​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា ទាំងអស់​ដែល​ចាប់អារម្មណ៍​ចង់​ដាក់​ពាក្យ​ចូលរួម​នៅ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ទាក់ទង​នឹង​ការ​យក​ព័ត៌មាន​អំពី​ដំណើរការ​បោះ​ឆ្នោត​។