ផ្អើលមួយប្រាវ! កាលពីព្រឹកមិញ​

រាជធានីភ្នំពេញ​ ៖ មានការភ្ញាក់​ផ្អើល​​មួយកាលពីវេលាម៉ោង​០៥ និង​៣០នាទីព្រឹកថ្ងៃទី​២៣ ឧសភា ២០១៦ នេះ បន្ទាប់ពីគេឃើញ​មាន​ផ្សែង​ហុយចេញ​កន្លែង​ស្តុកក្រណាត់​នៅក្នុង​​រោង​សិប្បកម្ម​យីហោ​ «​ឡាង ហ្វីង» ស្ថិតនៅឃ្លាំងលេខ១២០, ផ្លូវ​លេខ​១៩៨៦​ ក្នុង​ភូមិ​ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី​​ ខណ្ឌសែនសុខ ។

ទោះបីជាយ៉ាងណា ការឆេះ​នេះ មិនបានរាលដាល​អ្វីធំដុំទេ ដោយត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យមួយគ្រឿង​ ចុះ​ទៅ​អន្តរា​គមន៍​បាញ់​ពន្លត់​​ទាន់​ ដោយគ្រាន់តែបង្កការភ្ញាក់​ផ្អើលតែប៉ុណ្ណោះ ។ ជំហាន​ដំបូង​​ ត្រូវ​គេ​សង្ស័យ​ថា ​អគ្គិភ័យនេះ អាចបណ្តាលមកពីទុស្សេ​ខ្សែ​ភ្លើង  ។