​​ប្រុស​ថា ៖ ចាប់​រំលោភ​​យ៉ាង​​ម៉េច បើ​​ពាក់​​​ស្រោម​​អនាម័យ​​​​បាន​ចឹង​

ខេត្តបាត់ដំបង ៖ ប្រភព​​ពី​សមត្ថកិច្ច​​ឱ្យ​​ដឹង​​ថា យុវជន​ម្នាក់​ត្រូវ​​ឃាត់ខ្លួន បន្ទាប់ពី​​អាណាព្យាបាល​​ក្មេង​ស្រី​ម្នាក់​​បានមក​ប្ដឹង​ដោយ​​ចោទ​ប្រកាន់​ថា បាន​ល្បូ​ង​កូនស្រី​​​ដែល​ទើប​​អាយុ​១៤​ឆ្នាំ​យក​ទៅ​រំលោភ​​មួយ​​យប់ លុះ​​​​វេលា​ទៀប​ភ្លឺ​​ ឈាន​ចូល​ថ្ងៃ​ទី​២២ ​ឧសភា ទើប​​ដឹក​កូនស្រី​គាត់​​ត្រឡប់​មក​ផ្ទះ​​វិញ​ ។

សមត្ថកិច្ច​បាន​​ប្រាប់​ថា ករណី​នេះ​​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០២ និង​៤៥​នាទី​​​​ចូល​ថ្ងៃ​ទី​២២​ ឧសភា ស្ថិត​នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែងក្នុងស្រុកសំពៅលូ​ន  ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ច្រឹ​ក ចំរើន អាយុ​២២​​ឆ្នាំ មានទីលំ​​ភូមិ​ឈើទាល ឃុំ​សេរី​មាន​ជ័យ ស្រុក​សំពៅ​លូន ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​​អាយុ​១៤​ឆ្នាំ ​​។

ប្រភព​ដដែល​បញ្ជាក់​ថា ជនសង្ស័យ​បាន​​​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ​​ចេញពីផ្ទះ​តាំងពី​ក្បាល​ព្រលប់​​ថ្ងៃ​ទី​២១ ​ឧសភា ដោយ​អះអាង​ថា ឌុ​ប​នាង​ដើរ​​លេង ។ លុះ​វេលា​ទៀប​ភ្លឺ ទើប​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​​វិញ ហើយ​ក៏​ត្រូវ​ម្ដាយ​នាង​ប្ដឹង​ពី​បទ​ល្បូ​ង​​កូនស្រី​គាត់​ យក​ទៅ​រំលោភ​តែ​ម្ដង ​។ ប៉ុន្តែ​បើ​តាម​ការ​បំភ្លឺ​ពី​ជនសង្ស័យ​​និយាយ​​ថា ខ្លួន​មិន​បាន​ចាប់​នាង​រំលោភ​ទេ គឺជា​ការ​ព្រមព្រៀង​​គ្នា ហើយ​ពេល​រួមមេត្រី​ ខ្លួន​បាន​ប្រើប្រាស់​​ស្រោមអនាម័យ​បាន​យ៉ាង​ល្អ​​ទៀត​ផង​ ។

រីឯ​ភាគី​ខាងក្មេង​ស្រី​រង​គ្រោះ​​វិញ​​បាន​ចោទ​ជនសង្ស័យ​ថា បាន​ប្រើ​ដំ​ថ្ម​គំរាម​​នាង បើ​នាង​មិន​ព្រម​ប្រគល់​ខ្លួន ទើប​នាង​មិន​ហ៊ាន​ប្រកែក​ ទើប​បណ្ដោយ​ខ្លួនឱ្យ​​ជនសង្ស័យ​ប្រ​ព្រឹត្ត​បាន​​សម្រេចតែម្តង ​។

ទោះជា​យ៉ាង​​ណា សមត្ថកិច្ចត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើប​​អង្កេត​ឱ្យ​​បាន​ជាក់លាក់​​ចំពោះ​ករណី​នេះ ។ ចៀសវាង​ការ​ភាន់​​ច្រឡំ​ក្នុង​ការ​ដាក់បន្ទុក ​តែ​ទៅ​លើ​ភាគី​ខាង​ប្រុស​តែ​ម្ខាង​ ។ ព្រោះ​ករណី​រំលោភ​​នេះ ហាក់ដូចជា​មិន​ប្រ​ក្រតី​ ដោយសារ​តែ​ខាង​ប្រុស ​មាន​ឱ​​កាស​គ្រប់គ្រាន់ ​ក្នុង​ការ​ប្រើប្រាស​ស្រោមអនាម័យ មុន​ពេល​រួមមេត្រី​ ។

ផ្ទុយ​ទៅ​វិញ ​បើ​ភាគី​ខាង​ប្រុស​ចាប់រំលោភ​​នាង​មែន ប្រហែល​ជនសង្ស័យ​រូប​នេះ​ គ្មាន​ឱ​​កាស​ប្រើ​ស្រោមអនាម័យ​ទេ ព្រោះ​ការ​ចាប់​បង្ខំ​រំលោភ​សេព​សន្ថវៈ​ ​​៕