ម៉ោង​​៩​យប់​មិញ! គ្រាន់​តែ​ចាប់​​បាន​​​១១​នាក់​

​រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យដឹងថា កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វា​រ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​​​​សរុប​ចំនួន​​​​១១​នាក់​ជាបន្តបន្ទាប់​ ខណៈ​កម្លាំងកំពុង​ចុះ​ត្រួតពិនិត្យ​ក្នុង​មូលដ្ឋាន​​ កាលពីវេលាម៉ោង០៩យប់ថ្ងៃទី​២២ ឧសភា ២០១៦ ​ស្ថិត​នៅ​មុខ​​វត្ត​ព្រែកលៀប សង្កាត់​ព្រែក​លៀប ខណ្ឌជ្រោយចង្វា ។

ការឃាត់ខ្លួនជនសង្ស័យទាំង​១១នាក់​​នេះ គឺធ្វើ​ឡើង​ជាបន្តបន្ទាប់​ ក្នុង​បទល្មើស​ផ្សេង​ៗគ្នា ដោយពួកគេ​ជិះម៉ូតូ​១គ្រឿង​ខ្លះ​មាន​គ្នា​៣​នាក់ ខ្លះ២នាក់ និងខ្លះទៀត​ម្នាក់ឯង ខណៈ​ពួកគេ​​បំណង​​ជិះចូល​ភ្នំពេញ​ទៅ​ទិញគ្រឿងញៀនប្រើ​ប្រាស់ ។ ​កម្លាំង​​ដកហូត​​ម៉ូតូ​បាន​៥​គ្រឿង និងថ្នាំ​ញៀន​៥កញ្ចប់ផងដែរ ។​ បច្ចុប្បន្ន ជនសង្ស័យទាំង​១១នាក់​ កំពុងត្រូវបាន​សាកសួរ​នៅអធិការដ្ឋាន​​ ។