​ឃើញតែ​​ដើរ​ស្រវឹងស្រា ដល់​ឃើញ​លើក​នេះ​​​ភ្ញាក់​​ព្រើត

ខេត្តបាត់ដំបង ៖ បុរស​​​​ម្នាក់​​ទំនង​ជា​ខ្យល់គរ បាន​​​លង់​ទឹក​​ស្លាប់ ហើយ​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ បង្ក​ឱ្យភ្ញាក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ឧសភា ស្ថិត​នៅ​​​ស្រះ​មួយ​កន្លែងក្នុងភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។

បើ​តាម​អ្នក​ភូមិ​​​ឱ្យ​​ថា ជនរងគ្រោះ​មាន​ឈ្មោះ​ធូ ម៉ា​ប់ អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ ។ ​គាត់​ជា​មនុស្ស​ដែល​តែង​​យក​ស្រា​ជា​មិត្ត ស្រវឹង​​មិនសូវ​លោះ​​ពេល​ទេ ។

ប្រភពបន្តទៀតថា ចំពោះ​ករណី​​​​លង់​ទឹកស្រះ​​បណ្តាលឱ្យ​គាត់​ស្លាប់​នោះ ​ទំនងជា​គាត់​ស្រវឹង ​ហើយ​ចុះ​ងូតទឹក និងកើត​​ខ្យល់គរ ​ ពេល​ចុះ​មុជនោះ ​។ ​ទោះបីជាយ៉ាងណា សមត្ថកិច្ច​កំពុងធ្វើ​កោលស្យ​វិច័យ​សពហើយ ​។