ចោល​​​សព​​ទារិកា​​​គ្មានក្តី​​មេត្តា​​​ចឹង​

ខេត្ត​កំពង់ឆ្នាំង ៖ សព​​ទារិការ​ម្នាក់ត្រូវ​​គេ​ប្រទះ​ឃើញ ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀលថ្ងៃ​ទី​២២ ​ឧសភា ​​២០១៦ ស្ថិត​នៅ​ក្រោម​ទំនប់២០ឧសភា ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខណៈ​​​ក្រុម​អ្នក​ឃ្វាលក្របី​បាន​​ប្រទះ​ឃើញ ។

​​សាក​សព​ទារិកា​​ដែល​​ប្រទះ​ឃើញ​នោះ មាន​អាយុប្រហែល​៤-៥​ថ្ងៃ​​ប៉ុណ្ណោះ ត្រូវ​​គេ​រុំ​នឹង​​សំ​បត់ ពណ៌​បៃតង រូ​ច​ច្រកចូល​ក្នុង​ថង់​ខ្មៅ និង​ច្រកចូល​​ក្នុង​កា​រ៉ុ​ងពណ៌​.សមួយ​ជាន់​ទៀត ហើយ​​​យក​ទៅ​ញាត់​ចូល​ក្រោមបំណាស់​ដីនៅ​ក្បែ​រទំនប់​ទឹក​២០​ ឧសភា​ ។

ប្រភព​ឱ្យដឹង​ថា​ ក្រោយ​កា​រ​ពិនិត្យ​ធ្វើ​កោសល្យវិច័យរួច សាកសព​​នេះ​អាច​ស្លាប់​ប្រមាណ​ជាង​១០​ម៉ោង មុន​ពេល​ប្រទះ​ឃើញ តែ​​​មិន​ដឹង​ថា ​ស្លាប់​ដោយ​យ​សារ​អ្វីនោះទេ ។  តែ​បើ​​តាម​​ការ​ពិនិត្យ​សព គឺ​​​កើត​នៅ​មណ្ឌល​សុខភាព ឬ​នៅ​មន្ទីរពេទ្យ​ណា​មួយ ព្រោះ​តាម​ការ​ពិនិត្យមានការ​រុំ​បង់​កុំ​ប្រេស​ត្រឹមត្រូវ​ពី​គ្រូពេទ្យ អាច​មិនមែន​ជា​ឆ្មប​ខ្មែរ​បុរាណ​ឡើយ​ ។

ចំណែក​អ្នក​ភូមិ​រស់នៅ​ជិត​កន្លែង​កើតហេតុ​វិញ ក៏​​គ្មាន​អ្នក​ណា​​ម្នាក់​ទើប​សម្រាលកូន​ដែរ ។ ដោយហេតុ​នេះ​ហើយ ​ទើប​សមត្ថកិច្ច បាន​សង្ស័យថា សព​ទារិកា​​​នេះ អាច​​ពី​អ្នក​​ចម្ងាយ​យក​មកប្លុង​ចោល​នៅ​ទី​នេះ  ព្រោះ​តាម​ការ​ឱ្យដឹង​ពី​អ្នក​ឃ្វាល​-គោក្របីថា មុន​ពេល​ប្រទះ​ឃើញ​សព​ទារិការ​នេះ គេ​ឃើញ​មាន​មនុស្ស​ប្រុស​២​នាក់ ជិះម៉ូតូម៉ាក​ហុងដា​ ស៊េរី​០១៣​មួយគ្រឿង ចូល​មក​ម្តុំ​នេះ ហើយ​ក៏​ជិះ​ចេញ​សំដៅ​ទៅ​វត្តស្រះ​កែវ ក្នុង​ឃុំ​មេលំបាត់​ទៅ​ តែគេមិនបានចាប់អារម្មណ៍នោះទេ ។