កែប-​កំពត ភ្លៀងធ្លាក់ជាប់ មិនមានខ្យល់កន្ត្រាក់ទេ​

​អាកាស​ធាតុ​នៅ​តំបន់​មាត់សមុទ្រ​​នៃ​ខេត្ត​ទាំង១ ​កំពត ​និង​ខេត្ត​កែប នៅ​​​ថ្ងៃ​ទី​២៣ ​ឧសភា ​​២០១៦ ​នេះ​ កំពុង​មាន​ភ្លៀង​ធ្លាក់​ជា​បណ្តើរ​ៗ​ហើយ​ថ្ងៃនេះ​ គឺ​ភ្លៀង​ចាប់​ធ្លាក់​តាំងពី​ម៉ោង​០៤ និង៣០​នាទី​ទៀប​ភ្លឺ​​មក ​។

ប៉ុន្តែ​ភ្លៀង​មិនសូវ​ធំ​នោះ​ទេ ​មក​រិច​ៗ​ហើយ​គ្មាន​ខ្យល់​ ។ ផ្ទៃមេឃ​ស្រទុំ​ក្រាល​ ដោយ​ពពក​ដុំ​ៗ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​ទាំង២ ។ ក្នុង​នោះ​ដែរ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខេត្ត​ទាំង២ នៅ​តាម​តំបន់​ខ្លះក៏​​មានទឹក​ដក់​តាម​​ថ្លុក ត្រពាំង​ និង​ក្នុង​ស្រែ​ជម្រៅ​អាច​គោ​ និង​ក្របី​ផឹក​បាន​​ ​។