​នៅតែបណ្តោយ​​កុមារតូចៗរត់សុំទាន​ពីភ្ញៀវទេសចរ​បែបនេះ​ឬ?

​ខេត្តសៀម​រាប ​៖ ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​ម​គ្គុ​ទ្ទេ​សក៍​​ទេសចរ​ណ៍​​បាន​អះអាង​ថា ​មាន​កុមារ​តូច​ៗ​​ជា​ច្រើន​នាក់ ​កំពុង​ប្រើប្រាស់​ពេល​វេលា​រៀនសូត្រ​របស់​ពួក​គេ​ នៅ​លើ​កំណាត់​ផ្លូវ​ប្រកប​ដោយ​គ្រោះថ្នាក់ ដើម្បី​សុំទាន​ពី​ភ្ញៀវ​ទេសចរ​​​ជាតិ-​អន្តរជាតិឡើង​ចុះ​
រមណីយ​​ដ្ឋា​ន​ភ្នំ​គូលែន​ ។

សកម្ម​ភាព​រត់​ប្រដេញ​​តាម​សុំ​លុយ ​ឬ​ចំណីអាហារ​ពី​អ្នកដំណើរ​ ដែល​ប្រព្រឹត្ត​ដោយ​​ក្រុម​កុមារ​តូច​​ទាំង​នោះ ​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​​មក​ថា​ បាន​​បន្ត​កើត​មាន​​ជា​យូ​រ​ខែ​មក​ហើយ នឹង​​អាច​បង្ក​ជា​មហន្តរាយ​ដល់​អាយុជីវិត​​ទាំង​​អ្នកដំណើរ ទាំង​ក្រុម​កុមារ​ទាំង​នោះ នៅ​ថ្ងៃ​​ណា​មួយ ។

បើសិនជា​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​​បាន​ទាន់​ពេល ព្រោះ​ច្រក​ផ្លូវ​ឡើង​ទៅ​កាន់​កំពូលភ្នំ​គូលែន​នោះ​ មានស្ថាន​​ចំណោទ​​ខ្ពស់ និង​​បទ​បែន​ពិបាក​នឹង​​ធ្វើ​ដំណើរ​ឡើង​ចុះ​​ស្រាប់ ​។

ទាក់ទិន​ទៅ​នឹង​សកម្មភាព​សុំទាន​ខាងលើ​ ម​ន្រី្ត​សមាគម​ន​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក ​ប្រចាំ​ខេត្តសៀមរាប គឺ​លោកច័ន្ទ ចំរើន បាន​ថ្លែង​ថា ​​នៅ​ក្នុង​បេស​កម្ម​ចុះ​អង្កេត​សកម្មភាព​​ការ​បំផ្លាញ​ឈើ​ព្រៃ​​នៅ​លើ​ខ្នងភ្នំ​គូលែន កាលពី​ចុងខែមេ​សាកន្លង​ទៅ លោក​បាន​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​នូវ​សកម្មភាព​ក្មេង​ៗតូច​ៗ​​សុំទាន​ នៅ​តាម​ចម្រាក់​ផ្លូវ​ឡើង​ចុះ​ភ្នំ​គូលែន​​ហ្នឹង ដែល​មិន​គួរ​អាជ្ញាធរ​​ពាក់ព័ន្ធ​​មើល​​រំលង​សោះឡើយ​ ។