សិស្ស​សំណព្វ​លោកគ្រូ​ថាំង ចេ​ង ចាប់រំលោភ​នារី​ខ្មែរ​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ឈ្មោះ ឡុ​ង ​វណ្ណ​សុ​ក្រិត ហៅ អ៊ូ ខុ​ង អាយុ​២៤​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​ម្នាក់​មិន​បាន​សម្រេច​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ឧសភា ២០១៦ នៅ​ចំណុច​ផ្ទះ​ជួល ខាងក្រោយ​ភោជនីយដ្ឋាន​ថ្មី​ដា ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​អាយុ​២០​ឆ្នាំ ត្រឡប់​មក​ពី​ធ្វើការ​នៅ​ភោជនីយដ្ឋាន​មក​ផ្ទះ​វិញ ដោយ​ឡើង​តាម​ជណ្ដើរ ស្រាប់តែ​ជនសង្ស័យ​ឡើង​តាម​ពីក្រោយ  ក៏​បាន​ចាប់​នារី​រង​គ្រោះ​ស្រាតសំពត់ ភ្លាម​នោះ​នារី​រង​គ្រោះ​ក៏​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ពេក រត់គេច​ខ្លួន លុះដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជនសង្ស័យ​ត្រូវ​បាន​នារី​រង​គ្រោះ​ប្រទះ​ឃើញ នៅ​ចំណុច​ភោជនីយដ្ឋាន​ថ្មដា ក៍រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ អ៊ូ ខុ​ង បាន​ត្រូវ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត ៕