ករណី​ប្លន់​រថយន្ត Luxus 470 សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​២​នាក់​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ចាប់តាំងពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ ឧសភា​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​អាច​ជាប់​ពាក់​ព័​ន្ឋ​នឹង​ជនសង្ស័យ​ជា​ចោរប្លន់​រថយន្ត Luxus 470 កាលពី​ព្រឹក​មិ​ញ ព្រោះ​ពេល​ធ្វើ​សកម្មភាព​បាន​ភ្លាម​ជនសង្ស័យ​ដែល​មាន​តែ​ម្នាក់ឯង បាន​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ជន​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​ពីរ​នាក់​នេះ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ហន វណ្ណៈ ជា​សន្តិសុខ​ក្រុមហ៊ុន GGK ដែល​ជា​ក្រុមហ៊ុន​លក់​គ្រឿងសំណង់ ស្ថិត​ក្នុងភូមិ​ព្រៃ​កំបុត សង្កាត​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ យ៉ង សុធា ជា​ប៉ូលិស ។ ចំណែក​ជនសង្ស័យ​ជា​ចោរប្លន់​នោះ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុង​តាម​ប្រមាញ់ ៕