ខណៈ​នេះ ភ្លើង​កំពុង​បំផ្លាញ​រោងចក្រ​មួយ​នៅ​ក្រុង​ច្បារមន

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ឧសភា​នេះ មាន​ករណី​អគ្គិភ័យ​បាន​កើតឡើង​នៅ​ក្នុង​រោងចក្រ​(​មិន​ទាន់​ដឹង​ថា ​រោងចក្រ​ផលិត​អ្វី​) និង​មាន​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​មួយ​នៅ​ខាង​មុខ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១-៥២ ក្នុង​សង្កាត់​ក​ណ្តោ​រ​ដុំ ក្រុង​ច្បារមន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​បាញ់​ពន្លត់​អគ្គិភ័យ​ដែល​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅ​ទីតាំង​ខាងលើ ៕