ហួសចិត្ត ! ប្រើ​ខោ​លី​អូ​ក៏​អាច​ដែរ

ខេត្តកំពង់ចាម ៖ ជនសង្ស័យ​ជាប់ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ម្នាក់​បាន​ហែក​ខោ​លី​អូ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​បណ្ដោះអាសន្ន​ខេត្ត​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចង​.​ក​ធ្វើ​អត្តឃាត​បណ្ដាល​ឲ្យ​ស្លាប់​នេះ​ឈ្មោះ ជុន ម៉េ​ង​ហាក់ ហៅ សៅ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​រីង ឃុំ​ជ្រៃ​វាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ បុរស​រូប​នេះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​យក​កៅអី​ឈើ​ដេញ​វាយ​សំពង​ប្រពន្ធ​ឈ្មោះ សា សុខ​ភី អាយុ​៥១​ឆ្នាំ កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៦​ឧសភា តែ​ដេញ​វាយ​ប្រពន្ធ​មិន​ត្រូវ​ទេ ដោយ​បាន​ចៅប្រុស​ម្នាក់​ជួយ​ចាប់​ទាន់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ដេញ​វាយ​ប្រពន្ធ ប្រពន្ធ​បាន​មក​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់ នឹង​បាន​ប្តឹង​សុំ​លែងលះ​ទៀត​ផង ៕