ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុប​ញ្ចូ​ន​ជនបរទេស​០២​នាក់​ទៅ​ស្នងការ​ខេត្តសៀមរាប

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ជនបរទេស​០២​នាក់ បាន​ត្រូវ​ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជនបរទេស​ម្នាក់​ដែល​អះអាង​ថា​ជនបរទេស​ទាំង​០២​នាក់ ដែល​ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​នេះ​បាន​លួច​លុយ និង​លិខិតឆ្លងដែន កាលពី​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ ។

ជនជាប់ចោទ​ទាំង​០២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៨ ឧសភា នៅ​ក្នុងភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ម្នាក់​ឈ្មោះ Julle Soares Mastins ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ព័រ​ទយ​ហ្កា​ល់ កាន់​លិខិតឆ្លងដែន​លេខ N837346 មុខរបរ​ទទួលភ្ញៀវ និង​ម្នាក់​ទៀត​ឈ្មោះ Leila Da Canha ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 308755395 មុខរបរ​ទទួលភ្ញៀវ ។

ចំណែក​ជនបរទេស​ដែល​រង​គ្រោះ​ឈ្មោះ Christopher Black ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ​លក់ដូរ​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​១២​និង​០៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ឧសភា​នេះ ជនបរទេស​ជាប់ចោទ​ពី​បទ​លួ​យ​លុយ​និង​លិខិតឆ្លងដែន​ទាំង​០២​នាក់ បាន​ត្រូវ​ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុប​ញ្ជូ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕