ខណៈ​នេះ​ភ្លើង​កំពុង​បំផ្លាញ​ផ្ទះ​២​ខ្នង​នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ផ្ទះ​លក់​គ្រឿងទេស​មួយ​ខ្នង​បាន​ត្រូវ​ភ្លើង​បំផ្លាញ និង រាលដាល​ដល់​លំនៅ​ដ្ឋា​ន​អ្នក​ជិតខាង​មួយ​ខ្នង​ទៀត ខណៈ​នេះ​សមត្ថកិច្ច​កំពុង​បាញ់​ទឹក​ពន្លត់​បាន​ប្រមាណ​៩០%​ហើយ គិត​ត្រឹម​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា​នេះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្រុម​ទី​១៧ ភូមិ​-​សង្កាត់​៤ ក្រុងព្រះសីហនុ វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​ខាងលើ​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បាន​ចាក់​សាំង​ចូល​ដប​ក្បែរ​ភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​តែ​ម្តង ៕