ក្រីក្រ​ទៅ​រក​ត្រី​ពេល​ភ្លៀង ចាប់​បាន​ត្រី​ក្រាញ់​ខាំ ត្រូវ​ត្រី​ត្បុល​ចូល​បំពង់ក​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរស​ក្រីក្រ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ដោយសារ​ត្រី​ក្រាញ់​ត្បុល​ចូល​បំពង់ក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២០ ឧសភា ២០១៦ នៅ​ក្នុងភូមិ​ត្រពាំង​គង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ។ ជន​រង​គ្រោះ​ឈ្មោះ សែ គិ​ន អាយុ​៤៥​ឆ្នាំ គ្មាន​ប្រ​ព​ន្ឋ​កូន​រស់នៅ​ជាមួយ​បងប្អូន ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ចេញ​ទៅ​រក​ត្រី​ខណៈ​មេឃ​កំពុង​ភ្លៀង ពេល​នោះ​ក៍​ចាប់​បាន​ត្រី​ក្រាញ់​មួយ​ក្បាល​យក​មក​ខាំ​សម្លាប់ ប៉ុន្តែ​ចៃដន្យ​ក៍​ត្រូវ​ត្រី​បម្រាស់​ត្បុល​ចូល​បំពង់ក​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ៕

  • ក្រីក្រ​ទៅ​រក​ត្រី​ពេល​ភ្លៀង ចាប់​បាន​ត្រី​ក្រាញ់​ខាំ ត្រូវ​ត្រី​ត្បុល​ចូល​បំពង់ក​ស្លាប់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ក្នុងស្រុក