សមត្ថកិច្ច​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​13​នាក់​ប្រើ​ដាវ​និង​កាំបិត​ប្លន់

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១៣​នាក់​ពាក់ព័ន្ធ​ជា​ក្រុម​ប្រើ​ដាវ​សា​មូ​រ៉ៃ ​និង​កាំបិត​បុ័ងតោ ស្ទាក់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ។

លោក​វរសេនីយ៍ឯក អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ថ្លែង​ថា លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ប្រើ​ដាវ​សា​មូ​រ៉ៃ​និង​កាំបិត​បុ័ងតោ​ស្ទាក់​កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នេះ ផ្តើម​ចេញ​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ចាប់​បាន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់ ។ បន្ទាប់​មក​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ នគរបាល​ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឈាន​ទៅ​ឃាត់ខ្លួន​បក្សពួក​ក្រុម​ប្លន់​ប្រើ​ដាវ​និង​កាំបិត​នេះ​រហូត​ដល់​១៣​នាក់ ។

លោក អេ​ង សោភា បន្ត​ថា ក្នុង​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​៦​គ្រឿង ដាវ​និង​កាំបិត​មួយ​ចំនួន ។ ក្រោយ​ពី​បង្ហាញមុខ​រួច ជនសង្ស័យ​ទាំង​១៣​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​